(ខេត្តបន្ទាយមាជ័យ)៖ ផ្ទះលក់គ្រឿងដែក និង គ្រឿងអគ្គិសនី ១ខ្នងត្រូវភ្លើងឆេះ ខ្ទេចខ្ទីស្ទើរអស់ទាំងស្រុង តែសំណាងត្រូវ កម្លាំងចំរុះនិង ប្រជាពលរដ្ឋយក រថយន្តពន្លត់គ្គីភ័យ ចំនួន៣គ្រឿងចេញ ទៅជួយសង្គ្រោះ បាញ់ទឹកពន្លត់ទាន់ ពេលវេលាមិនរាល ដាលដល់ផ្ទះអ្នក ជិតខាង នៅវេលាម៉ោង ៧យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២០ នៅចំណុចខាង ត្បូងផ្សារចំការគរ ផ្លូវជាតិលេខ៥៦ សង្កតា់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក ស៊ីឌីអធិការនគរ បាលក្រុងសិរីសោភ័ណ បានឲ្យដឹងថាម្ចាស់ផ្ទះ មានឈ្មោះ ប៉ោ ជា ភេទប្រុស អាយុ ៧៦ឆ្នាំ ប្រពន្ធឈ្មោះ កែវ ហៀក អាយុ ៦៨ឆ្នាំ មុខរបរលក់ គ្រឿងដែក និង គ្រឿងអគ្គិសនី ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ។
លោកបញ្ជាក់ឲ្យដឹង ទៀតថានៅមុនពេល កើតហេតុនោះភ្លើង ឆេះចេញពីក្នុងឆេះ យ៉ាងសន្ធោ សន្ធៅ ភ្លាមៗ នោះម្នាស់ផ្ទះចេញ មកក្រៅឲ្យគេជួយ ស្របពេលនោះ មានប្រជាពលរដ្ឋ កំលាំងនគរបាលក្រុង កំ លាំងអាវុធហត្ថ ក្នុងនោះនគរបាល ក្រុងបានបញ្ចេញរថយន្ត ពន្លត់អគ្គីសភ័យចំនួន ៣គ្រឿងបានបាញ់ ទឹកជួយពន្លត់គ្នាយ៉ាង សស្រាក់ សស្រាំ ១ម៉ោងទើបភ្លើង រលត់ទាំងស្រុង។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាភ្លើងឆេះនោះ ជាផ្ទះល្វែងជាន់ទី១ ឆេះប្រហែលមក ពីផ្ទុះសេខ្សែភ្លើង ចំណែកការខូចខាតសម្ភារៈ ខូចខាតអស់ទាំងស្រុង សរុបជាប្រាក់ ប្រហែលជា ១០.០០០ដុល្លា៕