(ខេត្តបន្ទាយមានជ័យ)៖ ក្នុងកាលៈទេសៈ ដែលជំងឺកូវីត១៩ កំពុងរីករាលខ្លាំង ទូទាំងសកលលោក ប្រជាពលរដ្ឋខ្វះខាត រកស៊ីមួយថ្ងៃ ដើម្បីទប់មួយថ្ងៃ និងកម្មករពឹងលើក ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ដែលភាគីថៃបានបិទ ចំនួន១០៥គ្រួសារ ក្នុងភូមិប៉ោយប៉ែត និងភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត សំរាកពីការងារក្នុង ស្ថានភាពរាជរដ្ឋាភិ បាលកម្ពុជា-ថៃ កំពុងធ្វើការទប់ ស្កាត់ការរីករាលដាល នៃជំងឺកូវីត១៩ បានទទួលគ្រឿងឧបភោគ បរិភោគពីសប្បុរស ជនតាមរយៈសាលា សង្កាត់ប៉ោយប៉ែត។
នៅក្នុងវិធីចែកសម្ភារ គ្រឿងឧបភោគ បរិភោគនៅរសៀល ថ្ងៃទី៧ខែ មេសា ឆ្នាំ ២០២០ នៅក្នុងសាលា សង្កាត់ប៉ោយប៉ែត លោក គឹម វណ្ណៈ អភិបាលរងខេ ត្តបន្ទាយមានជ័យ បានណែនាំពល រដ្ឋឲ្យចេះសំអាត និងអនាម័យ លាងដៃដោយជែល ឬទឹកអាកុលមុន ទទួលទានអាហារ។
ជួយសហការគ្នា ឲ្យនៅដាច់ដោយ ឡែកចំពោះពលរដ្ឋ ដែលមានមនុស្សក្នុង គ្រួសាររបស់គាត់ ដែលវិលធ្វើការ ពីប្រទេសជិតខាងឲ្យ នៅដាច់ដោយឡែកតាម ការណែនាំរបស់មន្ត្រី សុខាភិបាលដើម្បីការពារ និងទប់ស្កាត់ការ រីករាលដាលនៃ ជម្ងឺផ្លូវដង្ហើមថ្មី(covid19)។
លោក គឹម វណ្ណៈ បានណែនាំបន្ថែមថា រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែនតែងតែយកចិត្តទុក ដាក់គិតគូរចំពោះពលរដ្ឋ ហើយពេលថ្មីនេះ បានដាក់វិធាន ការផ្សេងៗ ដើម្បីការពារបង ប្អូនយើងទូទាំងប្រទេស មិនឲ្យឆ្លងជម្ងឺនេះ។
លោកបញ្ជាក់ថា ដរាបណានៅតែមាន ការឆ្លងមេរោគនេះ យើងនៅតែប្រុងប្រយត្ន័ លុះតែមានសេចក្តី ប្រកាសពីរាជរដ្ឋាភិ បាលឬក្រសួងសុខាភិ បាលទើបបងប្អូនមាន សេរីភាពក្នុងការរាក់ ទាក់និងស្និទ្ធស្នាល គ្នាជាធម្មតាវិញ៕