នគរបាលការពារព្រំដែន ឃាត់ខ្លួនមេខ្យល់ម្នាក់ និងមនុស្សឆ្លងដែន២នាក់ នៅក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលរដ្ឋខ្មែរ ប្រុស.ស្រី ២នាក់ ចេញពីផ្សាររោងក្លឿ ប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងខាង ជើងស្ពានមិត្តភាព កម្ពុជា.ថៃ ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត .ខ្លងឡឹក ខណៈដែលភាគី ថៃបានបិទច្រកដោយ សារការរីករាល ដាលនៃជំងឺកូវីត១៩។

ហេតុការណ៍បាន កើតឡើង កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ព័ត៌មានទទួលបាន ពីសមត្ថកិច្ចបានឲ្យដឹងថា មេខ្យល់ ឈ្មោះសឿន ហួ ប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្សាររោង ក្លឿមុខរបរកម្មករ និងនាំមនុស្សឆ្លងដែន។

សមត្ថកិច្ចដដែលបាន ឲ្យដឹងទៀតថា ពលរដ្ឋដែលមេខ្យល់ នាំឆ្លងដែនចូលម កម្ពុជា២នាក់ ប្តីប្រពន្ធ មានមុខរបរជា អ្នកលក់ដូរនៅផ្សារ រោងក្លឿ(ផ្សារថៃ) ដោយសារភាគី ថៃបានបិទច្រក ទ្វារព្រំដែន ចេញមិនបាន ទើបបង្ខំចិត្តចេញ តាមច្រករបៀងវិញ មកដល់ក្រុងប៉ោយប៉ែត ដោយមេខ្យល់ ខាងលើ នាំឆ្លងដែន ក្នុងតម្លៃម្នាក់ ៥០០បាត(ប្រាក់ថៃ)។

សមត្ថកិច្ចបានឲ្យ ដឹងទៀតថា ក្រោយពីសួរនាំ និងធ្វើការអប់រំរួច ទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបាននាំយកទៅមណ្ឌល សុំចតក្រុងប៉ោយប៉ែត ដើម្បីពិនិត្យសុខភាព ការពារទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីត ១៩ ចំណែកមេខ្យល់ ដែលនាំមនុស្សឆ្លងដែន ត្រូវបាននាំយក ទៅកាន់ប៉ុស្តិ៍ នគរបាល រដ្ឋបាលប៉ោយប៉ែត ចាត់ការបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *