អ្នកឆ្លងជំងឺកូវីត១៩ នៅក្រុងប៉ោយប៉ែត ដែលឆ្លងពី ជនជាតិថៃត្រូវបាន ព្យាបាលជាសះ ស្បើយទាំងស្រុង

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យ ៣០ឆ្នាំ ដែលបានឆ្លងជំងឺកូវីត១៩ ក្រោយពីបានប៉ះ ពាល់អ្នកជំងឺជនជាតិថៃ ដែលបានសំរាក ព្យាបាលជំងឺនៅក្នុង មន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ក្រុងប៉ោយប៉ែត កាលពីចុងខែមីនានោះ នៅព្រឹកថ្ងៃទី០៧ មេសា ឆ្នាំ២០២០នេះ បានជាសះស្បើយទាំងស្រុង ក្រោមការព្យាបាលយ៉ាង យកចិត្តទុកដាក់ក្រុមគ្រូ ពេទ្យជួរមុខបង្អែក ប៉ោយប៉ែត២ និងផ្អែកតាមគោល ការណ៍ណែនាំជាតិ ស្តីពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។

ផ្អែកតាមមន្ទីរសុខា ភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ដែលមានលេខកូដ nCoV-5256 ចំនួន ០១នាក់ ជនជាតិខ្មែរ អាយុ ៣០ឆ្នាំ  រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត២ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ រហូតមក បានបង្ហាញលទ្ធផលថា អ្នកជំងឺកូវីដ-១៩ ខាងលើ មានលទ្ធផលអវិជ្ជ មានចំនួនពីរលើក ក្រោយពីបញ្ជូនសំណាក វិភាគទៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជាដើម្បីត្រួត ពិនិត្យលើកទី៣ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ និងបានទទួល លទ្ធផលនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ត្រូវបានជាសះស្បើយទាំងស្រុង។

លោក អ៊ុំ រាត្រី អភិបាល អភិបាល​ខេត្ត​បន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត  ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខ ទុក្ខក្រុមគ្រូពេទ្យជួរមុខ និងជូនដំណើរអ្នក ជំងឺកូវីដ-១៩ ម្នាក់នេះ ដែលទើប ព្យាបាលជាសះ អនុញ្ញាតឲ្យ ត្រលប់ទៅលំនៅ ដ្ឋានវិញដើម្បីរស់នៅ ជួបជុំគ្រួសារ  និងបានជួយឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ ថវិកា២,០០០,០០០រៀល (ពីរលានរៀល) និងថវិកាមួយចំនួន ជូនដល់បុរសដែល ទើបតែជាពីរជំងឺផងដែរ។

គួរបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងជំងឺកូវីត១៩ មានចំនួន៤ករណីហើយ មកទល់និងថ្ងៃទី០៧ខែមេសា ឆ្នាំ២០២០នេះ និងបានជាសះស្បើយចំនួន៣ករណី នៅសល់តែ១ករណីប៉ុណ្ណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *