អង្គភាពអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបរិច្ចាគប្រាក់បៀវត្ស តិចច្រើនទៅតាមឋានះ ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជា

(ខេត្តបន្ទាយមានជ័យ)៖ អង្គភាពអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ភាគច្រើនបាននាំគ្នា បរិច្ចាគប្រាក់ បៀវត្សតិចច្រើន ទៅតាមឋានះក្នុងយុទ្ធ នាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ នៅកម្ពុជា ក្នុងស្មារតី ចូលរួមចំណែកជា មួយរាជរដ្ឋា ភិបាលកម្ពុជា នៅក្នុងការងារ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ដែលបាន និងកំពុងរាតត្បាត នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដើម្បីយកទៅប្រើ ប្រាស់គាំទ្រក្នុងភារកិច្ច ដ៏មានសារៈសំខាន់ នេះនៅព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះលោក ឧត្តមសេនីយ៍ ត្រី បោនប៊ិន មេការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យ ដឹងថាការចូល រួមបរិច្ចាគប្រាក់ បៀវត្ស របស់មេបញ្ជាការ បញ្ជាការង និងកងរាជអាវុធ នេះគឺអនុវត្តបាន ទៅតាមលទ្ធភាព ដែលមាន ទោះបីជាថវិការ របស់អាវុធហត្ថណា មានលទ្ធភាពទិច អាចរួមចិតបើអាវុធ ហត្ថណាមានចំនួនច្រើន អាចចូលច្រើនទៅ តាមទំហំទឹកចិត្តរបស់ បងប្អូនអាវុធហត្ថនេះ ជាមរតកបង្ហាញ ពីសប្បុរសធម៌បំផុត ខ្មែរចេះជួយខ្មែរក្នុងគ្រា ពេលមានអាសន្ន។

លោកបានធ្វើការផ្តាំផ្ញើរ ដល់កំលាំងអាវុធហត្ថ ទាំងអស់ត្រូវធ្វើការ ផ្សព្វផ្សាយដល់ប្រជា ពលរដ្ឋចូលរួម ធ្វើការទប់ស្កាត់ ការឆ្លងវីរុសកូវីដ-១៩ នេះឲ្យបានគ្រប់គ្នាព្រោះ ជម្ងឺនេះវាអាចឆ្លងតាម រូបភាពនិងស្ថាន ភាពផ្សេងៗ ក្នុងនោះមាន ការតម្រូវឲ្យបាញ់កំដៅ ឃុំខ្លួននៅក្នុងផ្ទះ ឲ្យបានរយៈពេល១៤ថ្ងៃ លាងសម្អាតដៃនឹងទឹក ទឹកសាប៊ូនិង ទឹកលាងដៃHAND Gelជាដើម ហើយជួប គ្នាត្រូវលើកដៃសំពះ គ្នាឬលើកដៃជាសញ្ញា ចៀសវាងចាប់ ដៃព្រោះបារម្ភចម្លង មេរោគនេះឆ្លងមេរោគ covid-19នេះ។

លោកបានបន្តទៀត ថាជាមេរោគដ៍កាច សាហាវនៅតែបន្តវាយ លុកយ៉ាងខ្លាំងលើពិភព លោកធ្វើ មនុស្សជាតិណា កើតជម្ងឺនេះស្លាប់ និងមានអ្នកជម្ងឺកើត រាប់សែននាក់ក្នុងពិភព លោករហូតមកដល់ សព្វថ្ងៃនេះនៅមិនទាន់មាន ថ្នាំអាចសម្លាប់មេរោគ នេះបាននៅឡើយដូច្នេះ យើងទាំងអស់ត្រូវចូល រួមបង្ការទប់ស្កាត់ មេរោគ covid-19នេះឲ្យ បានគ្រប់គ្នា ។

លោកបន្តថាខេត្ត បន្ទាយមានជ័យ បានដាក់ចេញនូវ វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការ ណែនាំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាល ដោយជំរុញឲ្យអាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់ អាវុធទាំងអស់ ត្រូវរួមគ្នាចុះផ្សព្វផ្សាយ នៅតាមភូមិ ដើម្បីឲ្យប្រជាពល រដ្ឋបានយល់ដឹង ចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា ប្រជាពលរដ្ឋនៅ តាមមូលដ្ឋានមិន ត្រូវប្រមូលផ្តុំមនុស្ស ច្រើនដោយត្រូវពាក់ ម៉ាស់នៅកន្លែង សាធារណៈ និងលាងសម្អាត ដៃឲ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការ រីករាលដាលនៃ ជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *