ជនជាតិដើមភាគតិច កាវ៉ែត២នាក់នៅស្រុក សៀមប៉ាងត្រូវបាន សត្វខ្លាឃ្មុំខាំបណ្តាល អោយរងរបួសធ្ងន់!

(ខេត្តស្ទឹងត្រែង)៖ ជនជាតិដើមភាគ តិចកវ៉ែតចំនួន០២នាក់ ត្រូវបានសត្វខ្លាឃ្មុំក្រញាំ និងខាំបណ្តាល អោយរងរបួសធ្ងន់ នៅក្នុងព្រៃខណៈ ពួកកំពុងចូលទៅ បេះផ្លែសំរ៉ងកាល ពីថ្ងៃទី០៧មេសា ២០២០ស្ថិត នៅចំណុចភ្នំកានូម ក្នុងភូមិសាស្រ្តភូមិ គិរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយ ដឹងថាជនរងគ្រោះ ទាំងពីរដែលសត្វខ្លា ឃ្មុំខាំ១.មានឈ្មោះ អេន ញ៉ាំ ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិដើម ភាគតិចកាវ៉ែត រងរបួសធ្ងន់ដង ខ្លួននិងផ្ទៃមុខ ទី២ឈ្មោះ អើយ រ៉េ ភេទប្រុស អាយុ២៩ឆ្នាំ ជាជនដើមភាគ តិចកាវ៉ែត រងរបួសធ្ងន់ផ្ទៃមុខ អ្នកទាំង២រស់នៅ ភូមិគិរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

យោងតាមរបាយការណ៏ របស់សមត្ថកិច្ចបាន បញ្ជាក់ថាមូលហេតុ ដែលនាំអោយជន រងគ្រោះទាំង២ នាក់មានគ្រោះថ្នាក់ បែបនេះគឺដោយសារ តែជនរងគ្រោះបាន នាំគ្នាទៅបេះផ្លែសំរ៉ង នៅលើភ្នំខាងលើ  ហើយក៏ប្រទះឃើញសត្វ ខ្លាឃ្មុំមួយក្បាលដែល មានកូនតូច ស្ទុះរត់មករក ពួកគេនិងបាន ក្រញាំ ខាំ បណ្តាលអោយ រងរបួសធ្ងន់ទាំង ២នាក់តែម្តង។

បច្ចប្បន្នជនរងគ្រោះ ទាំង២នាក់ត្រូវបាន បញ្ជូនទៅកាន់មណ្ឌល សុខភាពស្រុកសៀម ប៉ាងនិងបាន បញ្ជូនបន្តទៅកាន់ មន្ទីពេទ្យបង្អែកខេត្ត ស្ទឹងត្រែងដើម្បី ជួយសង្គ្រោះ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *