(ខេត្តបន្ទាយមានជ័យ) ៖ចំការដំឡូងមី របស់ប្រជាពលរដ្ឋ ប្រមាណជាង១ហិតតា ត្រូវបានកម្លាំងទាហាន ព្រំដែនថៃមួយក្រុម មកដកនិងកាប់បំផ្លាញ ចោលគ្មានសេសសល់ ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី ០១ខែសីហាឆ្នាំ២០១៩ វេលាម៉ោងនិង២០នាទី នៅចំណុចជិតបង្គោល សីមាព្រំដែនកម្ពុជាថៃ លេខ៣៧ស្ថិតក្នុងភូមិ ថ្នល់បំបែកឃុំគោករមៀត ស្រុកថ្មពួកខេត្ត បន្ទាយមានជ័យ។
បើយោងតាមប្រភព ពីកន្លែងកើតបានអោយ ដឹងថាចំការដំឡូងមី ត្រូវបានទាហាន ព្រំដែនថៃមួយ ក្រុម មកដកនិង កាប់បំផ្លាញនោះ ជារបស់មេបញ្ជាការ រងកងរាជអាវុធ ខេត្តបន្ទាយមានជ័យ ហើយដំឡូងមីដែលរងការខូចខាតនោះគឺ លើផ្ទៃដីមានចំនួន១ហិកតាកន្លះ។
ប្រភពដ៏ដែលបានឲ្យដឹងថា នៅវេលាម៉ោង២ជាងរសៀល នៅក្នុងថ្ងៃកើតហេតុ គេបានឃើញមាន កម្លាំងទាហ៊ាន ជាយដែនថៃ ចំនួន២៥នាក់ នៃកងរយ១២៥E១២ នៅប្រចាំនៅបន្ទាត់ព្រំដែន ក្នុងស្រុក តាប់ផាក់យ៉ា ខេត្តស្រះកែវ បានចូលមកនៅក្នុងចំណុច កើតហេតុខាងលើដោយ មិនបានជូនដំណឹង ដល់ភាគីកម្ពុជានោះទេ ហើយក៏នាំគ្នា ដើរដកនិងកាប់បំផ្លាញ ដំឡូងមីក្នុងទីតាំង ខាងលើអស់គ្មានសេសសល់។
ក្រោយពីទទួល ព័ត៌មានខាងលើភ្លាម គេឃើញមានកម្លាំង ជួរមុខកម្ពុជា រួមមាននគរបាល វរការពារការពារ ព្រំដែនគោកលេខ៨០៧ និងកម្លាំងយោធា ការពារព្រំដែន លេខ ៥០៣បាន ចុះទៅ ដល់កន្លែងកើតហេតុ និងបានធ្វើការ ហាមឃាត់បញ្ឈប់ សកម្មភាព របស់ភាគីថៃភ្លាមៗផងដែរ។
ប្រភពនៅព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នេះ លោកស្នងការរង ទទួលផែនព្រំដែន និងមេបញ្ជាការ យោធាការពារ ព្រំដែនលេខ៥០៣ មេបញ្ជាការ នគរបាលវរៈការពារ ព្រំដែនគោក លេខ៨០៧ និង ចុះ ទៅពិនិត្យទីតាំង កើតហេតុរួមគ្នា ប៉ុន្តែប្រភពថាគេ មិនអនុញ្ញាត ឲ្យអ្នកយក ព័ត៌មានចូល ទៅទីនោះ ទេ ។
ពាក់ព័ន្ធជុំវិញការ កាប់និងដកបំផ្លាញ ដំឡូងមីនៅក្នុង ទឹកដីកម្ពុជា ពីសំណាក់ក្រុមទាហ៊ាន ព្រំដែនថៃ អង្គភាពសារព័ត៌មាន យើងបានទាក់ទងសុំការ បំភ្លឺពីលោកអភិបាល ស្រុកថ្មពួកជាច្រើន លើកច្រើនសារដែរ តែគ្មានអ្នកលើក ទាក់ទិនទៅនិង ការរំលោភបំពាន និងបំផ្លាញដំណាំ ប្រជាពល ពីសំណាក់ក្រុម ទាហ៊ានថៃមក លើទឹកដីកម្ពុជា មហាជនរងចាំមើល ថាអាជ្ញាធរមានវិធាន ការដោះស្រាយយ៉ាងណា សូមតាមដានបន្តរ ៕