(ខេត្តបាត់ដំបង)៖ បុរសម្នាក់បើកបរ ម៉ូតូយ៉ាងលឿន ក្នុងសភាព គ្រោះថ្នាក់និងរ៉េចង្កូត ធ្លាក់ផ្លូវបណ្តាល អោយនិងរងរបួសធ្ងន់ ហេតុការនេះកើត ឡើងកាលយប់ថ្ងៃ ទី០៩ខែមេសាឆ្នាំ២០២០ វេលាម៉ោង២១និ១០នាទី នៅចំណុចភូមិ ថ្នល់ទទឹងឃុំ អូរអណ្តូងស្រុក សាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែង កើតហេតុបានប្រាប់ អោយដឹងថាជនរងគ្រោះ មានឈ្មោះឃឹមអៀត ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅរស់ នៅក្នុងភូមិស្វាយស ឃុំកំរៀងស្រុងកំរៀង ខេត្តបាត់ដំបង ជនរសគ្រោះបាន បើកម៉ូតូម៉ាក YAMAHA EXCITER ពណ៌ខ្មៅលាយ បៃតង គ្មានស្លាក់លេខ បណ្តាលអោយរង របួសធ្ងន់បាត់ ដៃម្ខាង។
សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកបរម៉ូតូមាន ល្បឿនលឿនក្នុង សភាពគ្រោះថ្នាក់ ហើយយប់ងងឹតទៀត មកដល់ចំណុចកើត ហេតុខាងលើបាន រ៉េចង្កូតធ្លាក់ ផ្លូវបណ្តាលអោយ រងបួសធ្ងន់បាក់ ដៃតែម្តងទៅ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបាន កម្លាំងនគរបាល បានហៅរថយន្ត សង្គ្រោះដឹងបញ្ជូនទៅ កាន់មន្ទីពេទ្យ បង្អែកដើម្បីសង្គ្រោះ បន្តរចំណែម៉ូតូត្រូវ បានកម្លាំងនគរបាលដឹក យកទៅកាន់អធិការរដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីរងចាំប្រគល់ ជូនម្ចាស់គេវិញ នៅពេលក្រោយ៕