(ខេត្តពោធិ៍សាត់)៖ អ្នកការសែត ក្បាញអាយចំនួន៣នាក់ យកវត្ថុបុរាណដើរ លក់បោកប្រាស់ ប្រជាពលរដ្ឋត្រូវ បានកម្លាំងនគរ ស្រុកវាលវែលឃាត់ ខ្លួនបន្ទាប់ពី ទទួលបានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ និងឃាត់ខ្លួនជនសង្ស័យ បានកាលពីយប់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង២០ និង២០នាទី នៅចំណុចផ្ទះសំណាក់ សេរីសុខាភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ធីម ឡេង អធិការនគរបាល ស្រុកវាលវែងបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានកម្លាំង ជំនាញឃាត់ខ្លួន បានទី១ឈ្មោះ ភន ហ៊ាន ភេទប្រុស អាយុ៥១ឆ្នាំ រស់ភូមិអូរឈ្លើង ឃុំ កោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភ្នាក់ងារយកព័ត៌វិរះសែនជ័យនិងជា (ម្ចាស់រថយន្ត) ទី ២ឈ្មោះ អ៊ី ម៉ុក ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកកំពង់លាវ ខេត្តព្រៃវែង ជាអ្នកយកព័ត៌មាន ការសែតមានជ័យ និងទី៣ ឈ្មោះ គឹម ចន្ធី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោកគងលិច ឃុំ គោកគងលិច ស្រុកកញ្ជៀច ខេត្តព្រៃវែង មុខរបរនគរបាល និងជាអ្នកយកព័ត៌ការ សែតមានជ័យ។
នៅក្នុងកិច្ចប្រតិបត្តិការណ៍ ខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូត បានវត្ថុតាងមួយចំនួន រួមមានរថយន្ត ម៉ាកកាមរីបាឡែន មួយគ្រឿងពាក់ស្លាក លេខភ្នំពេញ២ AD ៨៧៧០ វិទ្យុទាក់ទង ម៉ូតូរ៉ូឡាចំនួន៣គ្រឿង ប្រាក់លុយដុល្លារ ក្លែងក្លាយ (លុយសែន) ចំនួន ៧០០០$ (ដុល្លារ)ប្រាក់ខ្មែរ ចំនួន ៤០០០០០៛ (សែសិបម៉ឺនរៀល) លោហធាតុរូប ព្រះពុទ្ធចំនួន៣អង្គ និងសម្ភារៈប្រើប្រាស់ ជាច្រើនទៀត។
លោកអធិការបាន ប្រាប់អោយដឹងទៀតថា ករណីចាប់អ្នកការសែត ខាងលើនេះយោងតាម ពាក្យបណ្តឹង ផ្ទាល់មាត់ពីជន រងគ្រោះឈ្មោះមុត រិទ្ធ រស់នៅភូមិកណ្តាល ឃុំថ្មដា បានប្ដឹងមក នគរបាល ព្រហ្មទណ្ឌ ស្រុកវាលវែង ថានៅចន្លោះថ្ងៃទី ២២, ដល់២៦ ខែកក្កដា ឆ្នាំ២០១៩ មានជនខិលខូច ចំនួន៣នាក់ បានជិះរថយន្ត១គ្រឿង ម៉ាកកាមមេរីបាឡែន ស្លាកលេខភ្នុំពេញ២ AD ៨៧៧០ ដើរធ្វើសកម្មភាពឆបោក (លក់វត្ថុបុរាណ) អោយបងប្អូនគាត់ ដោយបានឆបោក យកប្រាក់អស់ជាង ៩០០០$ (ប្រាំបួនពាន់ដុល្លារ )និងម៉ូតូវេវអាល់ហ្វា ចំនួនមួយគ្រឿង នៅភូមិព្រងិល ឃុំព្រងិលស្រុកភ្នុំក្រវាញ ខេត្តពោធិ៍សាត់។
ក្រោយពីបានទទួល បណ្ដឹងនេះភ្លាម កម្លាំងអធិការដ្ឋាន នគរបាលស្រុកវាលវែង និងប៉ុស្ដិ៍ថ្មដា បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរហូត ឈានដល់ការចាប់ ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ និងរថយន្តមួយគ្រឿងម៉ាក កាមមេរីបាឡែន មួយគ្រឿង ស្លាកលេខ ភ្នំពេញ២AD ៨៧៧០ នៅចំណុចផ្ទះសំណាក់សេរីសុខាភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់តែម្តងទៅ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងសម្ភារៈ ត្រូវបានសមត្ថកិច្ច កំពុងឃាត់ខ្លួន នៅអធិការ ដើម្បីសាកសួរ និងកសាងសុំនុំរឿង បញ្ជូនបន្តទៅស្នងការ នគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់៕ដោយ អ្នកប្រមាញ់ ជាយដែន ហៅ៩៥