(ខេត្តពោធិ៍សាត់)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាននគរ បាលស្រុកក្រគរ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំឈើតុំ បានធ្វើការស្រាវជ្រាវធ្វើ ការបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យ ប្រុសស្រីបានចំនួន ៧នាក់កាលពី ព្រឹកថ្ងៃទី០៨ខែ មេសាឆ្នាំ២០២០ វេលាម៉ោង០៩និង៣០ នាទីនៅចំណុចភូមិ សាស្ត្រឃុំឈើតុំស្រុក ក្រគរខេត្តពោធិសាត់។
សត្ថកិច្ចបានប្រាប់ អោយដឹងថាករណី ចុះបង្ក្រាបគ្រឿងញៀន ខាងលើនេះកម្លាំង នគរបាលជំនាញ ទទួលបានសេចក្តី រាយការពីភ្ងាក់ងារ សម្ងាត់ហើយក៏ ត្រូវបានកម្លាំង នគរបាលប្រឆាំងបទ ល្មើសគ្រឿងញៀន នៃអធិការេដ្ឋាននគរ បាលស្រុកក្រគរសហការ ជាមួយកម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលឃុំ ឈើតុំបានចុះធ្វើកា រស្រាវជ្រាវនៅចំណុច កើតហេតុខាងលើ និងឃាត់ខ្លួនជន សង្ស័យប្រុសស្រី មុខសញ្ញាប្រើប្រាស់ និងចែកចាយ គ្រឿងញៀនបាន ចំនួន៧នាក់ជា បន្តរបន្ទាប់។
ជាក់ស្តែងក្រោយ ពីកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ ខាងលើឆែកឆេរនិង ដកហូតបានវត្ថុតាង រួមមានទូរស័ព្ទ ចំនួន៣គ្រឿង ម៉ូតូចំនួន៣គ្រឿង ម្សៅក្រាមពណ៏ស ថ្លាសង្ស័យជាសារ ធាតុញៀន ចំនួន៤កញ្ចប់រួម និងសម្ភារៈផ្សេងៗ ដែលបំរើដល់ ការជួកមួយចំនួន ទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំង វត្ថុតាងត្រូវបានកម្លាំង នគរបាលជំនាញ នៃអធិការរដ្ឋាន នគរបាល ស្រុកក្រគរកសាង សុំនុំរឿងបញ្ជូនមក កាន់ស្នងការរដ្ឋាន នគរបាលខេត្តពោធិ សាត់ដើម្បី ចាត់ការបន្តរ ទៅតាមនិវិធីច្បាប់៕