មន្ត្រីកាំកុងត្រួល  សហការជាមួយ មន្ត្រីមន្ទីរពាណិ ជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ ការរក្សាថ្លៃទំនិញ លើទីផ្សារក្នុង ក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីកាំកុងត្រួល សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយ សេចក្តីប្រកាស ស្តីពី ការរក្សាថ្លៃទំនិញ លើទីផ្សារក្នុងព្រះរាជា ណាចក្រកម្ពុជា ក្នុងមូលដ្ឋាន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅតាមការាសសាំង ស្ថិតក្នុង ក្រុងសិរីសោភ័ណ។

លោកដុំវណ្ណឌី អនុប្រធានមន្ទីរ ពាណិជ្ជកម្មខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថាអនុវត្តតាម ការណែនាំរបស់ ក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញ នូវផែនការយុទ្ធសាស្ត្រ ឲ្យអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចាត់ឲ្យមន្ត្រីជំនាញ តាមមន្ទីរក្នុងខេត្ត ចុះត្រួតពិនិត្យជាក់ស្ដែង ដែលការត្រួត ពិនិត្យបឋមនេះ គឺសំដៅទៅលើ ការដាក់លក់ម៉ាស និងអាល់កុល និងប្រេងសាំង ។

លោកបន្តឲ្យដឹងទៀត ថាការចុះត្រួតពិនិត្យ ជាក់ស្ដែងលើការ ដាក់តាំងលក់ម៉ាស អាកុល នៅចំណុចផ្សារចំការគ និងស្ថានីយ៍ ប្រេងឥន្ធនៈ ក្នុងមូលដ្ឋានក្រុង សិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យជាលទ្ធផល សម្រាប់ការលក់ តម្លៃប្រេងសាំង នៅក្នុងមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ឃើញថាគ្មានបញ្ហាអ្វីទេ គឺតាមស្ថានីយ៍ ប្រេងឥន្ធនៈមួយ បានអនុវត្តលក់ តម្លៃប្រេងសាំង ស្របទៅតាមការ កំណត់របស់ក្រសួង ពាណិជ្ជកម្ម បានត្រឹមត្រូវ ហើយការដាក់លក់ ទឹកអាកុលក្លែងក្លាយ និងត្រូវបានធ្វើការដក ហូតបានចំនួន  ២៤ដបទឹកសុទ្ធស្មើនឹង ១២លីត្រ ។

ក្នុងនោះលោក បានធ្វើការ អំពាវនាវដល់បង ប្អូនអាជីវករ ដែលលក់ដូរនៅ តាមទីផ្សារសូមមេត្តា កុំលក់ដូរដំឡើង ថ្លៃទំនិញថ្លៃ ហួសហេតុ ក្នុងរដូវកាល ដែលជំងឺកូវីត-១៩ កំពុងរាតត្បាតក្នុង ព្រះរាជាណាចក្រ ក៏ដូចជា សកល លោក ម្យ៉ាងទៀតសព្វថ្ងៃ នេះរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុនសែន ជាប្រមុខលោកបាន ដុតដៃដុតជើង បង្ករទប់ស្កាត់ការ រីករាលដាលនៃជំងឺ ដ៏សាហាវ នេះផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *