បុរសម្នាក់ផឹកស្រា កើតជម្ងឺសរសៃ ប្រសាទព្យា យាមចង ក ជាច្រើនលើក មិនបានសម្រេច លើកនេះបាន សមដូចបំណង

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ផឹកស្រា ខ្លាំងកើតជម្ងឺសរសៃ ប្រសាទព្យាយាមចង ក សម្លាប់ខ្លួនជា ច្រើនលើកមិន បានសម្រេចលើក នេះបានសមដូច បំណងប្រជាពលរដ្ឋ បានប្រទះឃើញសព នៅវេលា ម៉ោង៧ព្រឹក ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០ នៅដើមស្តៅមួយ កន្លែងត្រង់ចំនុចវាល ស្រែខាងជើងឈៀងខាង កើតភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុក ព្រះនេតព្រះបាន ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះខន ភឿយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា តាមការអះអាងរបស់ ឪពុកសពបានឲ្យដឹង ថាកូនប្រុសរបស់គាត់ ផឹកស្រាស្រវឹង ជាប្រចាំបណ្ដាល ឲ្យកើតជម្ងឺសរសៃ ប្រសាទហើយធ្លាប់ រត់ចេញពីផ្ទះទៅសម្លាប់ ខ្លួនជាច្រើនលើក ត្រូវបានបងប្អូន តាមទាន់នាំយក មកផ្ទះវិញ។

នៅថ្ងៃតើតហេតុ ម៉ោង៤ទាបភ្លឺកូន របស់គាត់រត់ចេញ ពីផ្ទះមិនដឹងទៅទីណា ស្របពេលនោះគាត់ បានពឹងបងប្អូន ក្នុងភូមិឲ្យជួយតាម រកលុះដល់ម៉ោង៧ ព្រឹកក៏ប្រទះឃើញសពចង ក នៅដើមស្ដៅដែល មានកំពស់២,១ម៉ែត្រ។

ក្រោយពីដាក់សពចុះ សមត្ថកិច្ចបានធ្វើការ ពិនិត្យនៅលើសព បានធ្វើការសន្និដ្ឋាន ថាសពនេះពិតជា ស្លាប់ដោយចង ក ពិតប្រាកដគ្មាន ជាប់ពាក់ព័ន្ធនិង ឃាតកម្មនោះទេ។ សពត្រូវក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *