ប្រជាពលនិងក្រុ មហ៊ុនក្រុមហ៊ុន អ៊ី អិល អេចកំពុងស្វែង គំនិតគ្នាក្រុមហ៊ុន ធ្វើរបងបិតសំរាប់ ធ្វើស្តាត ប្រជាពលរដ្ឋ ថាធ្វើរបងបិតផ្លូវ មិនឲ្យគាត់ដើរ

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅ ជាប់ជើងភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់  សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជា ច្រើនគ្រួសារមានការ ខឹងសម្បាយ៉ាង ខ្លាំងនិងក្រុមហ៊ុន អ៊ី អិល អេច បានជួលប្រជាពល រដ្ឋ២នាក់ធ្វើរបងព័ទ្ធជុំវិញជើងភ្នំព្រះ ទាំងផ្លូវដើរមិន សល់ទុកឲ្យ ប្រជាពលរដ្ឋ ធ្វើដំណើរចេញចូល ប្រកបមុខរបរ រកស៊ីដូចសព្វ ដងឡើយ នៅព្រឹក ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២០។

ប្រជាពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថាផ្លូវដែលគាត់ឆ្លងកាត់សព្វថ្ងៃនៅជំនាន់លោកសួនបវរជាអភិបាលខេត្តបានឲ្យអភិបាលក្រុងចុះមកបើកផ្លូវនេះចេញចូលបានស្រួលរហូតប្រពលរដ្ឋខ្លះរើរបងចេញបរច្ចាគសំរាប់ធ្វើផ្លូវនេះធំធ្វើចរាចរណ៍ទៅមកឲ្យបានស្រួល។

ស្រាប់តែលោកអ៊ុរាត្រីឡើងធ្វើអភិបាលខេត្តស្រាប់តែបានចេញ ស ជ ណ លេខ១៥៩ /២០ បានអនុញ្ញាត្តិឲ្យក្រុមហ៊ុន អុី អិល អេច ធ្វើរបងបេតុងបណ្តោះអាសន្នព័ទ្ធជុំវិញជើងភ្នំមិនដឹងថាប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់ការរកសីុរបស់ក្រុមហ៊ុននេះរឺយ៉ាងណានោះទេ។

គួរបញ្ជាក់ផងដែរ ថាជំនាន់លោក សួនបវរធ្វើ អភិបាលខេត្តលោ កបានយកទីតាំដី ភ្នំព្រះនេះចំនួន២០ ហិចតាសំរាប់សាង សង់ស្តាត លោក តាន់ គឹមហួត តំណាងដៃគូ អភិវឌ្ឍន៍មកពី ក្រុមហ៊ុនសំណង់ តាន់គឹមអេង ខន់ស្ត្រាក់សិន ត្រួសត្រាយ ឈូសឆាយផ្លូវ ពង្រាបស្មើរគម្រោង សាងសង់ពហុកី ឡាដ្ឋានខេត្តនេះ ដើម្បីទុកជា កេរមរតកផង និងត្រៀមត្រង កម្មវិធីខ្លះនៃគម្រោង សីហ្គេម(SEAGAME) នៅឆ្នាំ២០២៣ ខាងមុខផងនិង ក៏សាងសង់មជ្ឈមណ្ឌល និងក្រុងរណប រដ្ឋបាលផងដែរ ក្នុងគម្រោងសាងសង់ គឺមានការសាងសង់ សម្រាប់បម្រើឲ្យការ ប្រគួតកីឡាច្រើនប្រភេទ មានបាល់ទាត់ បាល់ទះ សី បាល់បោះ ប៉េងប៉ុង មុងសាយ ជាដើម សម្រាប់ការបណ្តុះ បណ្តាលយុវជន ទាំងចំណេះដឹង និងជំនាញបច្ចេកទេស។

ប្រជាពលរដ្ឋបាន ប្រាប់ឲ្យដឹងថាការ ធ្វើស្តាតសម្រាប់ ជាប្រយោជន៍របស់ ជាតិប្រជាពលរដ្ឋមិន ជំទាស់នោះទេតែ ក្នុងការធ្វើស្តាត នោះកំណត់របស់ អភិបាលខេត្តមុនក្នុង ឆ្នាំ២០២៣ធ្វើឲ្យចប់ជា ស្ថាពរតែរហូតមក ដល់ឆ្នាំ២០២០នេះ រូបរាងស្តាតមិនទាន់ ឃើញចេញជារូបរាង សូម្បីតែបន្តិចឃើញ តែក្រុមហ៊ុន អ៊ី អិល អេច យកគ្រឿងចក្រ គ្រប់ប្រភេទដូចជា ម៉ៃខូ និង រថយន្តដឹកដី ជាច្រើនគ្រឿងមក ជីកកកាយយក អាចម៍មិនដឹងយកទៅ ណានោះទេមានជំរៅ ជាច្រើនម៉ែត្រពីកំពូល ភ្នំដល់ជើងភ្នំឡើង ចង់១ចំហៀងភ្នំហើយ នៅមិនទាន់ចេញ រូបរាងជាស្តាតសោះ រហូតដល់ថ្ងៃនេះ ស្រាប់តែក្រុមហ៊ុន ជួលឲ្យគេជីកធ្វើ របងព័ទ្ធជុំវិញ ជើងភ្នំសូម្បីតែផ្លូវដែល ប្រជាពលរដ្ឋធ្លាប់ដើរ អាស្រ័យផលនោះ ក៏ក្រុមហ៊ុនបញ្ជាឲ្យ គេធ្វើរបងបិទដែរមិន ដឹងថាផ្លូវប្រជាពល រដ្ឋធ្លាប់ធ្វើចរាចរណ៍ នោះធ្វើឲ្យប៉ះពាល់ក្នុង ការរកស៊ីរបស់ក្រុមហ៊ុន អ៊ី អិល អេចយ៉ាង ណានោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *