(ខេត្តបន្ទាយមានជ័យ)៖ អាជីវករលក់ដូរនៅ ផ្សារហ៊ុយឡេង និង ប្រជាពលរដ្ឋជា ច្រើននាក់នាំគ្នាផ្អើល ឆោឡោរ ដោយសារតែមាន ផ្ទះមួយខ្នងសង់ពីឈើប្រ កស័ង្គសីត្រូវភ្លើង ឆេះខ្ទេចខ្ទីអស់គ្មានសល់ តែមួយប៉ព្រិច ភ្នែកសោះតែសំណាង ណាស់ត្រូវបាន ប្រជាពលរដ្ឋ និងសមត្ថកិច្ចចំរុះ ជួយពន្លត់ទាន់ពេល ពុំមានភ្លើងឆេះរាល ដាលដល់ផ្ទះជិតខាង នៅវេលាម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅខាងត្បូង ផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាង របស់ប្រជាពលរដ្ឋ នៅជិតនោះបាននិយាយ ប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាម្ចាស់ផ្ទះមាន ឈ្មោះ ហ៊ុន សុភី ស្រីអាយុ៤៣ឆ្នាំ និងប្តីមានឈ្មោះ គឹម លាង អាយុ ៤៤ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផ្ទះរបស់គាត់មាន បណ្តោយ៧ម៉ែត្រ និងទទឹង៥ម៉ែត្រធ្វើអំពី ឈើប្រកស័ង្គសី។
ហើយនៅមុនពេលកើត ហេតុនោះប្រពន្ធបានចេញ ពីផ្ទះទៅយកកូនដែល បានទទួលសញ្ញាប័ត្រ ចំណែកប្តីក៏ចេញ ពីផ្ទះដែរចាក់ទ្វារផ្ទះ ចោលស្រាប់តែនៅ ម៉ោង១០នោះគេឃើញ ភ្លើងឆេះចេញពីក្នុងផ្ទះ មួយសន្ទុះក្រោយម កស្រាប់តែភ្លើងឆេះពេញ ទំហឹងតែម្តងស្របពេលនោះ មានប្រជាពលរដ្ឋជិតខាន និងសមត្ថកិច្ចចម្រុះមាន កំលាំងនគរបាលក្រុង សិរីសោភ័ណចំនួន១៥នាក់ ដឹកនាំដោយលោកវរ សេនីយ៍ឯក សុ ីឌី អធិការនគរបាល ក្រុងសិរីសោភ័ណ នគរបាលរបស់ ស្នងការ១៥នាក់ និងកំលាំង អាវុធហត្ថ ចំនួន៣០នាក់ និងរដ្ឋបាលក្រុង សិរីសោភ័ណដឹក នាំដោយលោក នាង ហាវ និងមានរថយន្ត ពន្លត់អគ្គីសភ័យ របស់ស្នងការ និងក្រុងសិរីសោភ័ណ ចំនួន៣គ្រឿងនាំគ្នាជួយ បាញ់ពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ មួយសន្ទះក្រោយមកភ្លើង បានរលក់ជាស្ថាពរ ដោយគ្មានការរាលដាលដល់ ផ្ទះអ្នកជិតខាងបន្ត ទៀតនោះឡើយ។
លោកវរសេនីយ៍ឯក សុ ីឌី បានប្រាប់អ្នកយកព៍ត័មាន ឲ្យដឹងថាទ្រព្យសម្បត្តិ នៅក្នុងផ្ទះត្រូវភ្លើង ឆេះអស់ទាំងស្រុង មិនដឹងថាគិតជាប្រាក់ អស់ប៉ុន្មាននោះទេ ហើយបើតាមអ្នកជំនាញ បានធ្វើការសន្និដ្ឋានថាផ្ទះ ដែលឆេះនេះបណ្តាលមក ពីទុស្សេខ្សែភ្លើងព្រោះ នៅតំបន់នេះមានខ្សែ ភ្លើងរញ៉េរញៃពេញតែ កន្លែងភ្លើងឆេះតែម្តង។
ចំណែកម្ចាស់ផ្ទះ បានត្រឹមតែអង្គុយ យំលែងចេញស្រែក ថាខំរកសីុអស់មួយជីវិត ហើយសល់លុយផ្ទះនិង ឥវ៉ាន់បន្តិចបន្ទួចគ្រាន់ តែមួយប៉ព្រិចភ្នែក សោះត្រូវភ្លើងឆេះអស់ គ្មានសល់គេថាសុខចិត្ត ឲ្យលិច ទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ សូម្បីកន្តុរ១ក្បាល ក៏មិនសល់ដែរ៕