(ក្រុងប៉ោយប៉ែត)៖ ទឹកចិត្តព្រះសង្ឃនិង ព្រះចៅអធិការ គង់នៅក្នងវត្តទូរ ទាំងក្រុងប៉ោយប៉ែត បានចូលរួម ប្រយុទ្ធ ប្រឆាំងជំងឺឆ្លង វិរុសកូវិដ១៩ (covid-19) និងបានចែករំលែក នាំយកគ្រឿងឧបភោគ បរិភោគមួយ ចំនួនតាមរយៈ ព្រះតេជគុណ ព្រះធម្មញាណ ប៉ុក ចំរើន ព្រះអនុគណ ក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការ វត្តស្ទឹងបត់ និងអបដោយព្រះចៅ អធិការវត្តក្នុង ក្រុងប៉ោយប៉ែតជា ច្រើនរូបទៀត បានមកប្រគល់ ជូនលោ គាត ហ៊ុល អភិបាលនៃ គណៈអភិបាលក្រុង ប៉ោយប៉ែតដើម្បី ចែករំលែកបន្តរ ជូនប្រជាពលរដ្ឋ ក្រីក្រដែលរងការខ្វះខាត បន្ទាប់ពីផ្សារព្រំដែន ថៃត្រូវបានបិត ជាង២០ថ្ងៃគ្មានការងារធ្វើព្រោះ តែជំងឺវិរុសកូរូណាកូវិ១៩បានផ្ទុះឡើង។
នៅក្នុងពិធីប្រគល់គ្រឿង ឧបភោគបរិភោគ នេះបានធ្វើឡើងកាល ពីរសៀលថ្ងៃតី១០ ខែមេសាឆ្នាំ ២០២០វេលាម៉ោង១៤ និង០០នាទីនៅ មុខសាលាក្រុង ប៉ោយប៉ែតស្ថិតក្នុងភូមិ ផ្សារកណ្តាលសង្កាត់ ផ្សារកណ្តាលក្រុង ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។
ព្រះតេជគុណ ណយ នេត ព្រះចៅអធិការ វត្តអូរខៃដនបានប្រាប់ អោយដឹងថាដោយទឹក ចិត្តព្រះសង្ឃទូរទាំង ក្រុងប៉ោយប៉ែតបាន ចូលរួមជាសទ្ធាមាន នូវគ្រឿងឧបភោគ បរិភោគជាដើម ដើម្បីចូលរួម ចំណែកជាមួយ អាជ្ញាធរក្រុង ប៉ោយប៉ែតបន្តរចែក ជូនប្រជាពលរដ្ឋក្រីក្រ ដែលរងការខ្វះខាត ក៏ដូចជាការចូល រួមចំណែកជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងការទប់ស្កាត់ការ រើករាលដាលនូវ ជំងឺឆ្លងកូវិដ១៩ (covid-19)។
ព្រះតេជគុណ ណយ នេត បានបញ្ជាក់អោយ ដឹងទៀតថាគ្រឿង ឧបភោគបរិភោគ ដែលក្រុមព្រះសង្ឃ យកមកប្រគល់ជូន អាជ្ញាធរក្រុងប៉ោយប៉ែត រួមមានអង្ករចំនួន១តោន មីកញ្ចប់ចំនួន៨កេះ ស្ករសចំនួន៨០គីឡូក្រាម នំធុងចំនួន២ធុង ប្រេងសណ្តែកចំនួន១ធុង រួមទាំថវិការចំនួន ៥៣ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ ផងដែរថាថ្មីៗ នេះអាជ្ញាធរ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត់ ហ៊ុល អភិបាលក្រុង រួមទាំងលោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត និងលោក ស្រ៊ិល អិន ចៅសង្កាត់ផ្សារកណ្តាល បានរួមគ្នានាំ យកគ្រឿងឧបភោគ បរិភោគចុះចែក ជូនប្រជាពលរដ្ឋតាម មូលដ្ឋានដែល រងការខ្វះខាត និងបានណែនាំអោយ ប្រជាពលរដ្ឋអោយ ចេះថែរក្សាសុខភាព និងលាងដៃអោយ បានញឹកញ៉ាបត្រូវ ពាក់ម៉ាស់អោយបាន ជាប់ជានិច្ចដើម្បីការ ពារកុំអោយជំងឺ កូវិ១៩នេះឆ្លង ប្រសិនបើមានបងប្អូន រឺសាច់ញាតិណា មកពីប្រទេសថៃ ត្រូវដាក់ដាច់ដោយ ឡែករយះពេល១៤ថ្ងៃ បើសិនមានអាការៈប្លែករឺ សង្ស័យដូចដែល ក្រសួងសុខាភិបាល បានប្រកាសនៅ អាការៈរោគកូវិដ១៩ ត្រូវប្រញ៉ាប់ប្រញ៉ាល់ មកកាន់មន្ទីរពេទ្យ បង្អែកដែល នៅក្បែរលោក អ្នកជាបន្ទាន់៕