ឃាត់ខ្លួន ១៥នាក់ ប្រមូលផ្តុំគ្នា​ ស្រែក​ឡូឡា បង្កភាពអនាធិបតេយ្យ នៅ​បន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ក្រមក្មេងស្ទាវៗ ដែលណែនាំមិនស្តាប់ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថក្រុង ប៉ោយប៉ែតឃាត់ខ្លួន ទាំងយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២០ នៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត។

បន្ទាប់ពីអាជ្ញាធរប្រកាស ជូនដំណឹងណែនាំ ច្រើនដងមិនស្តាប់ សមត្ថកិច្ចឃាត់ ក្មេងស្ទាវ១៥នាក់ ដែលដើរលេងដាច់ យប់ក្នុងសភាពយ៉ាង អាណាធិបតេយ្យ ថែម ទាំងស្រែក បង្កភាពអសន្តិ សុខក្នុងភូមិ។

នៅពេលដែល កម្លាំងដើរល្បាត ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ នៅពេលយប់ ស្រាប់តែជួបប្រទះ ក្រុមក្មេងទំនើងខាងលើ ផ្តុំគ្នាអង្គុយលេង ខ្លះស្រែកឡូឡា ហ៊ោកញ្ជ្រៀវ បង្កភាពអានាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច និងជាមុខ សញ្ញាគ្រឿងញៀន ទើបមានការ ឃាត់ខ្លួនតែម្តង។

ក្រុមក្មេងទំនើង ចំនួន១៥នាក់ ដែលកម្លាំងឃាត់ ខ្លួនយកមកសួរនាំនៅ ទីបញ្ជាការក្រុង រួចហើយ បានធ្វើការអប់រំណែ នាំឲ្យបញ្ឈប់ការ ប្រមូលផ្តុំគ្នា និងទង្វើរណាដែល ធ្វើឲ្យអសន្តិសុខ រួចហៅជាងមកឲ្យ កាត់សក់ឲ្យខ្លីគ្រប់ៗគ្នា ទើបឲ្យអាណាព្យា បាលមកធ្វើកិច្ចសន្យា ធានាយកពួកគេទៅផ្ទះវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *