(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូង ឃ្មុំនិងលោកជំទាវ បាន ចែកជូន ថវិកា និង សម្ភារៈមួយចំនួន ដើម្បីបង្ការជំងឺកូវីត ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលជា មួយមន្ត្រីរាជការ សាលាខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី០៩ ខែមេសាឆ្នាំ២០២០ នៅ សាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
មានប្រសាសន៍នា ឱកាសនោះឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គណៈបញ្ជាការឯកភាពខេត្ត ចូលរួមគ្រប់សកម្មភាព ពិសេសជាមួយប្រជាពលរដ្ឋ ដើម្បី បម្រើ និង ដោះស្រាយ ជូន បងប្អូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បាន ក្រើនរំលឹកដល់ មន្ត្រីរាជការ ចំណុះឱ្យ រដ្ឋបាលខេត្ត មិនត្រូវ តាំងខ្លួនជា មនុស្សតួ ឯក និង ធ្វើខ្លួន តាមសុភាសិតខ្មែរមួយថា (ងើប ស្កក ឱន ដាក់គ្រាប់)៕