កម្លាំងសមត្ថកិច្ចចំរុះ ខេត្តបន្ទាយមានជ័យ ចុះទប់ស្កាត់លើការ ធ្វើដំណើរក្នុងប្រទេស ពីខេត្តមួយទៅ ខេត្តមួយទៀត ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជម្ងឺកូវិដ១៩

(បន្ទាយមានជ័យ)៖ យោងបទបញ្ជា របស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ពីខេត្តមួយទៅ ខេត្តមួយទៀត ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជម្ងឺកូវិដ១៩ ។

ដោយទទួលបាន បទបញ្ជាលោកនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើប្រទេស នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ បានរៀបចំកម្លាំង អាវុធហត្ថតាមមូលដ្ឋាន សហការជាមួយកម្លាំង នគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចំនួនបួនគោលដៅ៖ គោលដៅទី១ ផ្លូវជាតិលេខ៥ នៅចំណុចស្ពាន អូរញ័រព្រំប្រទល់ ខេត្ត បន្ទាយមានជ័យ និងខេត្ត បាត់ដំបង។

គោលដៅទី២ ផ្លូវជាតិលេខ៦ ចំណុចស្ពានតាប៉ុន ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្ត សៀមរាប គោលដៅទី៣ ផ្លូវជាតិលេខ៥៩ ចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ខេត្ត បាត់ដំបងនិងខេត្តប៉ៃលិន និងគោលដៅទី៤ ផ្លូវជាតិលេខ៥៦ ចំណុចផ្លូវបំបែកខាងកើតប្រាសាទបន្ទាយឆ្មារ ព្រំប្រទល់ខេត្ត បន្ទាយមានជ័យនិង ខេត្តឧត្តមានជ័យ ដើម្បីអនុវត្តន៍សេចក្តី សម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងការហាមឃាត់ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋពី ខេត្តមួយទៅ ខេត្តមួយទៀត នៅវេលាម៉ោង២៤ និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ជាកំហិត។

នៅព្រឹកថ្ងៃ១០ ខែមេសា ឆ្នាំ២០២០ លោកឧត្តសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ ក៏បានអញ្ជើញចុះ ត្រួតពិនិត្យតាមគោល ដៅទាំងអស់ ហើយបានធ្វើការ ណែនាំដល់កម្លាំង សហការទាំងអស់ឱ្យ ពន្យល់ដល់ប្រជា ពលរដ្ឋថា នេះមិនមែនជាការ បិទសិទ្ធិមិនឱ្យ ដើរហើរនោះទេ នេះគ្រាន់តែបិទ ការធ្វើដំណើរជា បណ្ដោះអាសន្នប៉ុណ្ណោះ ដើម្បីជៀសវាងការ រីករាល ដាលនៃជម្ងឺកូវីដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *