(ខេត្តបន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ វរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ៨១៩ បានចូមរួមចំណែកជា មួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ ប្រឆាំនឹងមេរោគ កូវិដ១៩ (COViD19) ដែលបាននិងកំពុង រីករាលដាលនៅ ក្នុងព្រះរាជាណា ចក្រកម្ពុជា។
ក្នុងនោះលោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានស្ម៏គ្រចិត្ត បរិច្ចាគប្រាក់ បៀវត្សរបស់ខ្លួន ចំនួន ២០០.០០០រៀល (ពីររយពាន់រៀលគត់) ក្នុងមួយខែ រយៈពេលចំនួន៦ខែចាប់ពីខែ កក្កដាដល់ ខែធ្នូឆ្នាំ២០២០ ជូនគណៈកម្មកា ជាតិប្រយុទ្ធ នឹងជំងឺកូវិ១៩ (COViD19)។
សូមបញ្ជាក់ផងដែរថា ចាប់ពី ខែឧសភាឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគ ប្រាក់បៀវត្សរបស់ សម្តេចចំនួន៦ខែ រហូតដល់ខែតុលា ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺ កូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែល បរិច្ចាគនេះ គឺរាប់ចាប់ពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២០៕