(ខេត្តកណ្តាល)៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់នឹងដាវ) មួយកើតឡើង នៅចំណុចលើ ផ្លូវបេតុងខាងក្រោយ វត្តឈើខ្មៅ ស្ថិតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
បង្កឡើងដោយ ជនសង្ស័យម្នាក់ឈ្មោះ សេង ហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំ នៅឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន ភ្លាមៗបន្ទាម់ពី បានធ្វើសកម្មភាព។
ចំណែកជនរង គ្រោះមានចំនួន ០២នាក់ទី ១ឈ្មោះ សុផល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បណ្តាលអោយ របួសត្រង់ស្មាខាងឆ្វេង ស្រាល និងទី២ឈ្មោះ សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក របួសចង្អុលដៃឆ្វេង រស់នៅភូមិ ឃុំកើតហេតុ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ដកហូតបានវត្ថុ តាងចាប់យកមាន ដាវដែកចំនួន០១ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជ អាវុធហត្ថខេត្ត កណ្តាល បានកសាងសំណុំ រឿងបញ្ជូនទៅសាលា ដំបូងខេត្តដើម្បី ចាត់ការបន្តរ ទៅតាមនីតិវិធី ៕