សមត្ថកិច្ចឃាត់ ជនសង្ស័យ៣នាក់ មុខសញ្ញាលួច ម៉ូតូគេនៅក្នុង ក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលក្រុង បាត់ដំបងសហការ ជាមួយកម្លាំងនគរ បាលប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ អូរចារបានធ្វើការ ស្រាវជ្រាវលើករណី ចោរលួចម៉ូតូមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ បាន៣នាក់ភ្លាមៗ កាលពីថ្ងៃទី១២ខែ មេសាឆ្នាំ២០២០ ក្នុងភូមិសាស្ត្រសង្កាត់ អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី ១ឈ្មោះ ចាន់ សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៦ ឆ្នាំមានទីលំ នៅភូមិក្រចាប់ ឃុំប៉ាងរលឹម ស្រុកអូរតាវ៉ៅ​ ខេត្តប៉ៃលិន ទី២ឈ្មោះ​ ង៉ុយ សារ៉េត ភេទប្រុស អាយុ៥១​ឆ្នាំ មានទីលំនៅភូមិ ចំការសំរោង០១ សង្កាត់ចំការ​សំ​រោង ក្រុងបាត់ដំបង និងទី៣ឈ្មោះ សំ ចាន់ធី ភេទប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ ភូមិពពា​លខែ ឃុំជ្រៃ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញដក ហូតបានវត្ថុតាង រួមមានម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម លេខតួនិង លេម៉ាស៊ីន 8542240 ពាក់ស្លាក​លេខ 1A​-62​70ប៉ៃលិន។

លោកវរ​សេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរបាល ក្រុង​បាត់ដំបងបាន ប្រាប់អោយដឹងថា ដោយទទួលបានពាក្យ បណ្តឹងពីជនរ​ង ​គ្រោះឈ្មោះម៉ាត់ មឹស ភេទប្រុស  អាយុ៣៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង​ ថាមានករណីអំពើលួច ​ម៉ូតូនៅ​ចំ​ណុច​ ក្រុមទី១៤ភូមិអណ្តូងចេញ សង្កាត់​អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ កាលពីថ្ងៃទី​ ១២​ ខែ​ មេសា​ ឆ្នាំ​២០២០​ ដែលម៉ូតូមួយគ្រឿង នោះ​ម៉ាកហុងដា ប្រភេទC១២៥ ពណ៏ខ្មៅ  សេរីឆ្នាំ២០១០ ​រួចមក​ និងតាមបទបញ្ជា របស់ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នង ការដ្ឋាន​នគរបាល ខេត្តបាត់ដំបង​ និងដោយបានការ សម្រ​បសម្រួល លើនីតិវិធីពីលោក​ នួន​ សាន​ ព្រះរាជ​អាជ្ញាអម សាលា​ដំបូងខេត្តបាត់ ដំបង​ផងនិងលោក​ឧត្តម សេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែន ការងារព្រហ្មទ័ណ្ឌ កម្លាំងនគរបាល នៃអធិការនគរ បាលក្រុង​បាត់ដំបង សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាតអូរចារ​ បានធ្វើការស្រាវជ្រាវនិង សម្រេចឃាត់ខ្លួន បានជនសង័្សយចំនួន​ ០៣នាក់ភ្លាមៗ ​នាថ្ងៃទី១២​ ខែ​ មេសា​ ឆ្នាំ​២០២០​ ផងដែរ ។

នៅចំពោះមុខ សមត្ថកិច្ចជនសង័្សយ បានឆ្លើយ​សារភាពថា ខ្លួន​នឹងបក្សពួកពិត ជាបានលួចយក​​ម៉ូតូរបស់ជន រងគ្រោះពិត ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យនិង វត្ថុតាងនគរបាល ក្រុង​បាត់ដំបង កំពុងរៀបចំសំណុំ រឿងបញ្ជូនមក ការិ​យាល័យជំនាញ នៃស្នងការនគរ បាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *