ឯកឧត្តម សេង ទៀង នាំយកអំណោយ សម្តេចតេជោហ៊ុនសែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូន គ្រួសារកូនភ្លោះ៣នាក់ ក្នុងក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ នៅរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០២០ នេះឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់  សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា អមដំណើរដោយ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែតនិង លោក ស្រិល អិន ចៅសង្កាត់ ផ្សារកណ្ដាល ព្រមទាំងក្រុមការងារ បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូន គ្រួសារកូនភ្លោះ ០៣នាក់ ស្ថិតក្នុងភូមិ ប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ ។

សមាជិកក្រុម ប្រឹក្សាសង្កាត់ផ្សារ កណ្តាលបានអោយ ដឹងថាគ្រួសារកូនភ្លោះ ៣នាក់រស់នៅក្នុងភូមិ ប្រជាធម្មកើតសង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលមានឪពុកឈ្មោះ ខន យ៉ាន អាយុ៣៥ឆ្នាំ ម្តាយឈ្មោះ ជួប ចិត្ត អាយុ៣២ឆ្នាំ ដែលមានកូនភ្លោះ ស្រី៣នាក់ កូនស្រីទី១ ឈ្មោះ គឹម ឡងទី កូនស្រីទី២ ឈ្មោះ គឹម ឡា និងកូនស្រីទី៣ ឈ្មោះ គឹម ឡៃ។

ក្នុងនោះអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនរួមមាន អង្ករចំនួន២០០គីឡូក្រាម ទឹកដោះគោចនួន ០១កេសធំ ស្មើនិង ២៤ កំប៉ុង សារុងចំនួន០២ ក្រម៉ាចំនួន០២ ស្ករសរចំនួន ៥គីឡូក្រាម និងថវិកា ៥,០០០,០០០៛ ( ប្រាំលានរៀល) ផងដែរ។

នៅក្នុងឱកាស នោះផងដែរ ឯកឧត្តម សេង ទៀង បានពាំនាំនូវការ សួរសុខទុក្ខ និងផ្តាំផ្ញើរ ដោយសេចក្តី នឹករលឹកយ៉ាងជ្រាលជ្រៅ ពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំង២ លោកតែងតែ ផ្ញើរនូវក្តីការនឹករលឹក ចំពោះប្រជាពលរដ្ឋ គ្រប់ទីកន្លែងទាំងអស់ក្នុង ប្រទេសកម្ពុជា ហើយនៅចំពោះ គ្រួសារដែល ប្រសូត្របានទារិកា កូនភ្លោះបីនាក់ ដែលក្នុង គ្រួសារដែលមាន ជីវភាពខ្វះខាតខ្លាំង ក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះក៏ត្រូវបាន យកចិត្តយ៉ាងខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាកូន ជាចៅៗ របស់លោកទាំង២ ផងដែរ។

ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ចំពោះគ្រួសា ដែលប្រសូត្រ បានកូនភ្លោះ ចំនួន៣នាក់ ខាងលើនេះគឺជាលើកទី ៣៦០ ហើយដែលទទួលបាន អំណោយ មនុស្សធម៌និង មានកាយកចិត្ត ទុកដាក់ខ្ពស់ ពីសម្ដេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕ ដោយ ៨៩

You might like

Leave a Reply

Your email address will not be published. Required fields are marked *