ម្តាយចិត្តយក្ខិណី បង្កើតកូនមកមិន ចិញ្ចឹមបែរជា យកទៅបោះចោល សំណាងណាស់ត្រូវ មន្ត្រីសាលា ស្រុកថ្មពួករើស យកទៅចិញ្ចឹម

(ខេត្តបន្ទាយមានជ័យ)៖ នេះជារឿងមួយស្មាន មិនដល់ម្តាយចិត្ត យក្ខិណីបង្កើតកូនមក ហើយមិនចិញ្ចឹមទេ បែជាបែកគំនិតយក ទៅបោះចោលសំណាង ណាស់ត្រូវមន្ត្រីសាលា ស្រុកថ្មពួករើសយក ទៅចិញ្ចឹម ហេតុការនេះកើតឡើង នៅវេលាម៉ោង១០ យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាង របស់មន្ត្រីសាលាស្រុក ម្នាក់បានឲ្យដឹងថា នៅមុនពេលកើត ហេតុនោះក្រោយពីបិទ ទូរទស្សន៍ បិទភ្លើង ហើយគាត់ទាំង ២នាក់ប្តីប្រពន្ធបាន រៀបចំចូលដេកស្រាប់ តែគាត់បានលឺសម្លេង ទារកយំនៅក្រៅផ្ទះ តែមិនដឹងថាគេ យកមកប្លង់ចោល តាំងពីថ្មើរណាមកទេ គាត់បានដើរទៅកន្លែង ក្មេងយំឃើញកូនង៉ា អាយុមិនដល់ខែ ផងគាត់បានយកមកផ្ទះ។

បងប្រុសមានឈ្មោះ ម៉េត ហៀត អាយុ៤៩ឆ្នាំ ជាមន្ត្រីសាលាស្រុកថ្មពួក និងប្រពន្ធឈ្មោះលី សាវ៉េត អាយុ៤៦ឆ្នាំ ជាស្ត្រីមេផ្ទះសព្វថ្ងៃនេះ គាត់មានកូនស្រី២នាក់ ហើយកូនស្រីទី២ របស់គាត់ មានអាយុ១៩ឆ្នាំ​។

លោកបានបញ្ជាក់ទៀត ថារឿងនេះលោក បានទូរស័ព្ទប្រាប់ ទៅមេភូមិ និង លោកអភិបាលស្រុក  សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីបានទទួលដឹងលឺ ថាមានគេយកកូន មកទុកចោលក្នុងបរិវេណ ផ្ទះរបស់គាត់ផងដែរ។

ទារកនេះគឺជាកូនស្រី មានអាយុប្រហែល ១ខែដែគេយកមក ប្លុងចោលនោះ គឺមានកំប៉ុងម្សៅ១ ដបទឹកគោ១មានទឹកស្ករ១ មួក គ្មានក្រណាត់ រុំនោះទេ ដោយក្តីអាណិតអាសូរ ចំពោះក្មេងគាត់ សម្រេចយកមកផ្ទះ ។

បើទោះបីជាគាត់ ទាំង២នាក់មាន កូនស្រីចំនួន២នាក់ ហើយក្តី គាត់ក៏សុខចិត្តយក ទារកនេះចិញ្ចឹមបីបាច់ថែ រក្សាទុកជាកូនស្រី បង្កើតរបស់គាត់ដែរ មិនបានប្រគល់ ឲ្យអ្នកណានោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *