(ខេត្តបន្ទាយមានជ័យ)៖ ភ្លៀងកក់ខែមួយ មេលាយឡំជា មួយនិងខ្សល់កន្ត្រាក់ បោកបក់មកចំ២ឃុំ បណ្តាលឲ្យផ្ទះប្រ ជាពលរដ្ឋ ចំនួន៥៣ខ្នង សាលារៀន១ខ្នង កុដ្តិព្រះសង្ឈ១ខ្នងរង នូវការខូចខាតស្ទើរ ទាំងស្រុងនៅវេលា ម៉ោង៥និង៣០ នាទីល្ងាចថ្ងៃទី១១ ខែមេសាឆ្នាំ២០២០។
តាមកាអះអាង របស់មន្ត្រីមូល ដ្ឋានបានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់ កន្ត្រាក់នោះមាន ភូមិចំនួន៤ ក្នុងឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន បានបន្តឲ្យដឹងថានៅ វេលាម៉ោង៥និង៣០នាទី ល្ងាចមិញនេះ មានភ្លៀងកក់ខែ លាយឡំ ជាមួយផ្គររន្ទះនិង ខ្សល់បក់បោកយ៉ាង ខ្លាំងមកចំ២ឃុំ បណ្តាលឲ្យផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន២ភូមិ ក្នុងឃុំគោករមៀត និង២ភូមិនៅ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកបាន រងនូវការខូចខាត សរុបចំនួន៥៣ខ្នង មានសាលា រៀន១និងនិងកុដ្តិ១ខ្នង ។
ក្នុងនោះផ្ទះ ប្រជាពលរដ្ឋដែល បំផ្លាញដោយខ្យល់ កន្ត្រាក់ខូចខាតក្នុង ឃុំគោករមៀត ភូមិតាម៉ាំងរបើក ដំបូលអស់ចំនួន ៤១ខ្នង ក្នុងនេះ ធ្ងន់ធ្ងរ៤ខ្នង និងធ្លាក់ពីលើ កំណល់១ខ្នង របើកដំបូល សាលារៀន១ខ្នង និងភូមិបឹងតា ស្រីរបើកដំបូល អស់ចំនួន៩ខ្នង ធ្ងន់៥ ខ្នង កុដ្តិ១ខ្នង ចំណែកឃុំបន្ទាយឆ្មារ ខូចខាតចំនួន៣ខ្នង គឺនៅភូមិដងរ៉ែក របើកដំបូលអស់ ចំនួន២ខ្នងធ្ងន់និងភូមិ ប្រសាទត្បែងចំនួន ១ខ្នងធ្ងន់ផងដែរ សរុបទាំងអស់ ចំនួន៥៣ខ្នង ក្នុងនោះ ធ្ងន់១២ ធ្លាក់ពីលកំណល់ ១ខ្នងនិងសលារៀន១ខ្នង កុដ្តិ១ខ្នង។
ផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់នោះក្រោយ ពីកើតហេតុហើយ ត្រូវបានសមត្ថកិច្ច អាជ្ញាធម៍មូលដ្ឋាន ជួយរៀបចំទុកដាក់ ឲ្យមានរបៀបរៀប រយឡើងវិញនិងត្រៀម ជួយជួសជុលបន្ត៕