(ខេត្តបន្ទាយមានជ័យ)៖ អំណោយរបស់ អនុគណក្រុង និងសប្បុរសជន មានថវិកា អង្ករជាង១តោន និងគ្រឿងឧបភោគ បរិភោគ បានយកមក ឧបត្ថម្ភដល់អាជ្ញា ធរក្រុងសិរីសោភ័ណ សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីត១៩ ដែលបាននឹង រីករាលដាល់ជា សាកលក្នុងពិភព លោកនិងក៏ នៅកម្ពុជាផងដែរ ក្នុងនោះ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ លោកអភិបាល រងក្រុងនិងមន្ត្រី ក្រោមឱវាទ បានទទួល នៅព្រឹក ថ្ងៃទី១២ ខែ ខែមេសាឆ្នាំ២០២០ នៅសាលាក្រុងសិរី សោភ័ណផ្ទាល់តែម្តង។
ក្នុងនោះលោកហ៊ឹល រ៉ាយ៉ាបានប្រាប់ ឲ្យដឹងថាសព្វ ថ្ងៃនេះរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន អាជ្ញាធរនិង ជំនាញពាក់ព័ន្ធ សប្បុរសជន បាននឹងកំពុង ចំណាយធនធាន ថវិកា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីធំ ធេងណាស់ក្នុងការ ប្រយុទ្ធនឹងជម្ងឺកូវីត១៩ ។
នៅព្រឹក ថ្ងៃទី១២នេះ មានអនុគណក្រុង និងសប្បុរសជន សប្បុរសជន បានជួយឧបត្ថម្ភ ថវិកា សរុប ២.៣៥០.000រៀល និងអង្ករ១០៧៥គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹកត្រី មី មួយចំនួនធំ ចូលរួមជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ ក្នុងការទប់ស្កាត់ បង្កាប្រយុទ្ធនឹងជម្ងឺកូវីត១៩។
លោកហ៊ឹល រ៉ាយ៉ា បានថ្លែងអំណរ គុណដល់អនុគណ ក្រុងនិងសប្បុរស ជនបានបរិច្ចាគ ថវិកា ធនធាន សម្ភារៈ មករួមចំណែកជា មួយអាជ្ញាធរក្រុង សិរីសោភ័ណលោក និងប្រើប្រាស់ជំនួយ ឧបត្ថម្ភពីអនុ គណក្រុង ក៏ដូចជំនួយពី សប្បុរសជនមុនៗ និងបន្តបន្ទាប់ទៀត ឲ្យចំគោលដៅ មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺកូវីត១៩ ៕