សមត្ថកិច្ចចំរុះ បង្ក្រាបទីតាំង ជល់មាន់ ១កន្លែងឃាត់ខ្លួន បានមនុស្ស៦នាក់ មាន់ជល់៨ និងសម្ភារះ ជល់មាន់មួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ លោក ម៉ៅ វណ្ណា អភិបាលរងក្រុង តំណាងលោក ហ៊ឹល រ៉ាយា អភិបាលក្រុងសិរីសោភ័ណបាន ដឹកនាំកងកម្លាំង អាវុធហត្ថក្រុង កងកងកម្លាំង នគរបាលនៃអធិកា រដ្ឋានក្រុង ចុះបង្ក្រាបទី តាំងជល់មាន់ ១កន្លែង ឃាត់ខ្លួនមនុស្ស បាន៦ មាន់ជល់៨ និង សម្ភារះសំរាប់ជល់ មាន់មួយចំនួនធំ ស្ថិតនៅចំនុច ផ្លូវជិតស្ថានីយ៍ ទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០។

សមត្ថកិច្ច ឲ្យដឹងថា អ្នកញៀន ល្បែងជល់មាន់ ដែលត្រូវបានឃាត់ ខ្លួនខាងលើម្ចាស់ទី តាំងមានឈ្មោះ អោកសុផល ទីតាំងជល់មាននេះ ទើបតែបើកជន់មាន់ បានកន្លះខែហើយ ក្នុងជល់នោះ១ថ្ងៃ ជល់មាន់បាន១គូរ ទៅ២ គូរអស់ហើយ។

លោកម៉ៅវណ្ណាបាន ឲ្យដឹងថាក្រោយពីឃាត់ ខ្លួនអ្នកជល់មាន់បាន ចំនួន៦នាក់ហើយបាន ធ្វើរបាយការណ៍ សុំយោបល់ ទៅព្រះរាជ្ញា លោកបានបញ្ជា មកវិញថាដោយសារ ទីតាំងជល់មាន់នេះ មិនម៉ែនជាជល់ ជាទ្រង់ទ្រាយធំលោក បានឲ្យក្រុមអ្នកញៀន លេងល្បែងស៊ីសង ប្រជល់មាន់ខាងលើ និងម្ចាស់ទីតាំង ឲ្យបានសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យា អប់រំនែនាំឲ្យបញ្ឈប់ រាល់ការលេងល្បែង ស៊ីសងគ្រប់ប្រភេទ បើនៅតែបន្ត ប្រព្រឹត្តទៀត ថ្ងៃក្រោយសមត្ថ កិច្ចនឹងចាត់ការតាម នីតិវិធីច្បាប់ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *