(ខេត្តបាត់ដំបង)៖ ក្រុមហ៊ុនម៉ូតូហុងដា ស្រុកថ្មគោល សហការណ៍ ជាមួយកម្លាំង នគរបាលស្រុកថ្មគោល និងមន្ទីសាធារណៈការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ចុះរៀបចំកម្មវិធី សប្បុរសធម៌ចែកមួក សុវត្ថភាពជូន ប្រជាពលរដ្ឋក្រោម ប្រធានបទមួកសុវត្ថភាព មួយស្មើរនិងជីវិតមួយ ដោយមានការចូលរួ មពី ឯកឧត្ដម ព្រួយ រដ្ឋា អនុប្រធានមន្ទីរ សាធារណ:ការ និងដឹក ជញ្ជូនខេត្តបាត់ដំបង ទទួុលបន្ទុកការងារ សុវត្ថិភាពចរាចរណ៍ ព្រមទាំងលោកវរ សេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោល និងសហការី រដ្ឋបាលស្រុកថ្មគោល និងតំណាងក្រុម ហ៊ុនហុងដា មានការចូលរួម សរុបប្រមាណ១៥៦នាក់ ស្រី៧០នាក់ កាលពីព្រឹកថ្ងៃទី២ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី នៅចំណុចមុខហាង លក់ម៉ូតូហ៊ុយទៀង ស្ថិតក្នុងភូមិថ្មគោល ជើងឃុំតាម៉ឺនស្រុក ថ្មគោលខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោលបានប្រាប់ អ្នកយកព័ត៌មានយើង អោយដឹងថាការរៀប ចំកម្មវិធីចុះចែកមួក សុវត្ថភាពជូនដល់ ប្រជាពលរដ្ឋនេះគឺ ក្រោមប្រធានបទ មួកសុវត្ថភាព មួយស្មើរនិងជីវិតមួយ និងមានការរៀបចំ ឧបត្ថម្ភដោយហាង ក្រុមហ៊ុនលក់ម៉ូតូហុងដា ហ៊ុយ ទៀងប្រចាំ ស្រុកថ្មគោល ។
លោកអធិការស្រុកថ្មគោល បានអោយដឹង បន្តរទៀតថា ក្នុងការចែកមួក សុវត្ថភាពនេះគឺ ក្រុមហ៊ុនហុងដាមាន មួកសុវត្ថិភាពចំនួន ៣០០មួកសំរាប់ចែក ជូនប្រជាពលរដ្ឋ ដោយមានជាកម្រង សំណួរទាក់ទងនិង ច្បាប់ចរាចរណ៍ផ្លូវគោក និង ឧបសម្ព័ន្ធស្តី ពីសញ្ញាចរាចរផ្លូវគោក ឆ្លើយត្រូវទទួលបាន មួកសុវត្ថិ ភាព០១ផងដែរ ។
លោកអធិការបានបន្ថែម ទៀតថាក្នុងការចុះ ចែកមួកសុវត្ថភាពដល់ ប្រជាពលរដ្ឋកម្លាំង ជំនាញចរាចរណ៍ ផ្លូវគោកស្រុកថ្មគោល បានណែនាំប្រជាពល រដ្ឋអោយយល់ដឹងនូវ ច្បាប់ចរាចរណ៍សរុប បានចំនួន១១១នាក់ ស្រីចំនួន៥១នាក់ និងម៉ូតូចំនួន៨១គ្រឿង សរុបលទ្ធផលនៃការយល់ ដឹងពីច្បាប់ចរាចរណ៍ ផ្លូវគោកបាន ចំនួន ៧០%ផងដែរ។
ក្នុងនោះផងដែរលោក អធិការស្រុកថ្មគោលក៏ បានអំពាវនាវសុំអោយ ប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងស្រុកថ្មគោល ក៏ដូចប្រជាពលរដ្ឋរស់នៅ តាមណ្តារខេត្ត នានាចូលរួមគោរព ច្បាប់ចរាចរណ៍ទាំង អស់គ្នាដើម្បីការពារ នូវអាយុជីវិតយើង គ្រប់គ្នាផងដែរ៕ ដោយលោក មុត ចន្ត្រា