ឯកឧត្តម សៅ សុខា អញ្ជើញប្រគល់សម្ភារៈ បរិការពេទ្យ ជូនដល់មន្ទីរពេទ្យ បង្អែកស្រុករមាសហែក!

(ខេត្តស្វាយរៀង)៖ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សៅ សុខា ប្រធានក្រុម ការងារចុះជួយ ស្រុកមាសហែក ខេត្តស្វាយរៀង និងក្រុមការងារ អញ្ជើញប្រគល់សម្ភារៈ បរិការពេទ្យ ជូនដល់ មន្ទីពេទ្យបង្អែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ក្រុមការងារ បានមានប្រសាសន៍ សំណេះសំណាល និងជូនពរឆ្នាំ ថ្មីដល់ក្រុមគ្រួពេទ្យ នៅមន្ទីរពេទ្យ ដែលបានខិតខំ ប្រឹងប្រែងបំពេញតួនាទី ការងារថែទាំសុខភាព ប្រជាជននៅក្នុង ស្រុករមាសហែក ជាពិសេសមន្ទីរ ពេទ្យបង្កែងស្រុក រមាសហែក មានទទួលអ្នកជំងឺដែល ត្រូវទទួលសេវានៅទីនេះ។

ឯកឧត្តម សៅ សុខា បានបន្តថា ស្រុករមាសហែកមាន ការរីកចម្រើនជាបណ្តើរៗ រួមជាមួយការរីក ចម្រើនផ្នែកសេដ្ឋកិច្ច ដែលមន្ទីរពេទ្យ បង្អែកស្រុកក៏បាន ប្រែមុខប្រែមាត់ ដោយមានកញ្ចប់ ថវិកាជាតិ  និងការជួយ ឧបត្តម្ភពីសប្បុរសជន ជាថវិការ សម្ភារៈ ហើយសូមចូល រួមថែរក្សា សម្ភារៈទាំងអស់នោះ  និងសូមជម្រុញលើក ទឹកចិត្តក្រុមគ្រួពេទ្យ ទាំងអស់ បន្តនៅគំរូវីរភាពល្អ ដើម្បីបម្រើសេវា ជូនប្រជាពល រដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ និន្នាការនយោបាយឡើយ ហើយក៏អាចគំរូ សម្រាប់ខេត្ត និងគំរូទូទាំងប្រទេស ប្រសិនបើយើង អាចខិតខំប្រឹង ប្រែងធ្វើទៅបាន។

ឯកឧត្តម បានថ្លែងនូវក្តីបារម្មណ៍ ជាមួយរាជរដ្ឋាភិបាល ចំពោះជំងឺឆ្លងប្រភេទថ្មីកូវីដ ១៩ ហើយនៅប្រទេស កម្ពុជាមានចំនួន អ្នកឆ្លងចំនួនជាង ១២០នាក់ ហើយព្យាបាលជាជាង ៥០ភាគរយហើយ ។

ហើយចំពោះការ លុបចោលកម្ម វីធីចូលឆ្នាំ គឺពុំមានន័យថា មិនអោយទទួលទេវតា នៅតាមផ្ទះនោះទេ  សូមធ្វើការទទួលចុះ ប៉ុន្តែលុបចោល កម្មវិធីរាំរែក ហូបចុកជុំគ្នា លើសពីចំនួន ក្រសួងសុខាភិបាល ហាមឃាត់ ហើយរាជរដ្ឋា ភិបាលពិតជា បារម្មណ៍ណាស់ អំពីការឆ្លងជំងឺនេះ ហើយបានជាមាន ការអប់រំនិង បិទការឆ្លងកាត់ពី ខេត្តមួយទៅខេត្ត មួយគឺក្នុងន័យដើម្បី ការពារជីវិតតរបស់ បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា ពេទ្យត្រូវតែមាន សុវត្ថិភាពមុនគេ ក្រុមគ្រួសារក្រុម គ្រួពេទ្យត្រូវមាន សុវត្ថិភាព និងសុវត្ថិភាព ប្រជាពលរដ្ឋទូទៅ នៅមន្ទីរពេទ្យ ស្រុករមាសហែក ត្រូវតេប្រយុទ្ធប្រឆាំង ជាមួយកូវីដ ១៩ មិនត្រឹមតែតាម វិធានរបស់ក្រសួង សុខាភិបាលទេ គឺត្រូវតាមវិធាន របស់ក្រសួងកសិកម្ម និងការ អំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល គឺបំផុសចនា ប្រជាជននៅក្នុងស្រុក រមាសហែក ធ្វើការដាំដំណាំ  ចិញ្ជឹមសត្វ បង្ករបង្កើនផល បញ្ហាសេដ្ឋកិច្ច តិចឬច្រើនត្រូវ តែប៉ះពាល់ មិនមែនតែ កម្ពុជានោះទេ គឺពិភព លោកទាំងមូល ហើយគ្រោះថ្នាក់ បំផុតគឺប្រទេសមហា អំណាចសេដ្ឋកិច្ច ដូចនេះសូមយក ចិត្តទុកដាក់ដាំ ចិញ្ចឹមបង្ករបង្កើលផល ហើយការដែល យើងធ្វើពលកម្មគឺ ជាការអនុវត្តវិធាន សុខាភិបាល  កុំនៅជិតគ្នា ហើយតាមរយៈ ធ្វើពលកម្មគឺជាការ ហាត់ប្រាណ។

ក្នុងនោះ ឯកឧត្តម ក៏បានប្រគាល់ សម្ភារៈបរិក្ខាពេទ្យ មានរួមមាន ម៉ាស, អាល់កុល, ម៉ាស៊ីន វាស់ស្ទង់កំដៅ, ជែលលាងដៃ, ប្រដាប់វាស់ឈាម, ប្រដាប់ស្តាប់សួត, ស្រោមដៃ, សូលុយស្យុង សម្រាប់ស្ពង់ ផ្លូវដង្ហើម និងឧបត្ថម្ភ ក្រុមគ្រួពេទ្យចំនួន ១០០០ដុល្លារ សរុបជាទឹកប្រាក់ ២០.៨៩២ ដុល្លារ (ពីម៉ឺនប្រាំបីរយ កៅសិបពីរដុល្លារ) និងជួយឧបត្ថម្ភការ សាងសង់អគារដាច់ ដោយឡែកដែលមាន ៣បន្ទប់ ចំណាយទឹក ប្រាស់សរុបអស់ ចំនួន ១៨.៥០០ដុល្លារ ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *