(ខេត្តឧត្តរមានជ័យ)៖ កម្លាំងប្រឆាំងបទ ល្មើសគ្រឿងញៀន នៃកម្លាំងកងរាជ អាវុធហត្ថមូលដ្ឋាន ស្រុកអន្លង់វែង ដឹកនាំដោយលោក វរៈសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអន្លង់វែង បានចុះបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន មួយកន្លែងព្រមទាំង ឃាត់ខ្លួន ជនសង្ស័យបាន ១នាក់កាលពីរ សៀលថ្ងៃទី១២ ខែមេសាឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទីស្ថិត នៅចំនុចភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យដែលក ម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះ តាំង ជួហេង ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ឆែកឆេរនិងដក ហូតបានវត្ថុតាង រួមមានកាំបិតស្នៀត ដងវែងចំនួន ០២ដើម ម៉្សៅក្រាមពណ៏ សរសង្ស័យថ្នាំងញៀន ចំនួន០១ថង់ធំនិង ០១ថង់តូចដែកកេះចំនួន០៤ ដើមកាបូបដៃពណ៏ ឈាមជ្រូកចំនួន០២ ថង់សំរាប់ច្រកថ្នាំ ញៀនមួយចំនួន ដបទឹកសុទ្ធសំរាប់ជក់ ចំនួន២និងស្នាប់ ដៃដែកចំនួន០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថ ស្រុកអន្លង់វែង កសាងសុំនុំបញ្ជូន ខ្លួនមកកាន់ទីបញ្ជាការ រដ្ឋានកងរាជអាវុធ ហត្ថខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕