ហាមមិនស្ដាប់! ចុះបង្រ្កាបឲរៀង ទីតាំងល្បែងជល់មាន់​ ០១កន្លែង​ នៅក្នុងសង្កាត់លេខ០១ ត្រូវអាជ្ញាធរបង្រាបក្នុង ពេលកំពុង លេងល្បែងភ្នាល់នេះ…

(ខេត្តព្រះសីហនុ)៖ កម្លាំងសត្ថកិច្ច ចំរុះចុះបង្ក្រាប ទីតាំងល្បែងភ្នាល់ ប្រជល់មាន់ ល្បែងអាប៉ោង ដាក់ប្រាក់មួយ កន្លែងនិងឃាត់ ខ្លួនអ្នកញៀន ល្បែងបាន៣នាក់ កាលពីរសៀល ថ្ងៃទី១១ខេមេសាឆ្នាំ ២០២០វេលាម៉ោង ០៣និ០០នាទី នៅចំណុចក្រុមទី ២២ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហានុ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាក្នុងការចុះបង្ក្រាបល្បែងភ្នាល់បក្សីខាងលើនេះកម្លាំងជំនាញចាប់បានមាន់សំរាប់ប្រជល់គ្នាចំនួន៤ក្បាលម៉ូតូចំនួន១៩គ្រឿងនិងឃាត់បានអ្នកញៀនល្បែងបានចំនួន៣នាក់ក្នុងនោះមានមនុស្សធំចំនួន២និងមនុស្សក្មេងចំនួន១នាក់។

បច្ចុប្បន្នអ្នកញៀនល្បែងទាំង៣នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាងបញ្ជូនខ្លួនទៅអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីចាត់ការបន្តរ។

សូមរំលឹកផងដែរថាចំពោះល្បែងស៊ីសងខុសច្បាប់​ទាំងអស់នៅក្នុងក្រុងព្រះសីហនុត្រូវបាន លោកអភិបាល​ក្រុង​ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ថានិង ត្រូវចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ទាំងនេះអោយអស់ទូទាំងក្រុងព្រះសីហនុ​អោយទល់តែបានជាដាច់ខាត។

ទន្ទឹមនេះ​ក៏លោកអភិបាលក្រុងក៏បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ​ និងបណ្តាញអ្នកសារព៍ត៌មានទាំងអស់​ សូមរាយការណ៍ពីទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមករដ្ឋបាលក្រុង​ ដោយរក្សាការសម្ងាត់​ ដើម្បីចាត់វិធានការចុះបង្រ្កាបឱ្យបានទាន់ពេលវេលា។

លើសពីនេះទៅទៀត​ ការចុះបង្រ្កាប ទីតាំងល្បែង ស៊ីសងទាំងនេះ​ មិនត្រឹមតែលុប បំបាត់ទីតាំងល្បែង ស៊ីសងខុសច្បាប់​ទេ​ គឺសំដៅដល់ការ ចូលរួមទប់ស្កាត់ការ រីករាលដាល នៃជម្ងឺកូវីដ-១៩​ ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *