ជនសង្ស័យ២នាក់ កាប់ជនរងគ្រោះឲ្យ របួសធ្ងន់ខឹងរឿង យកទូរស័ព្ទរបស់ខ្លួន ទៅបញ្ចាំយកលុយ ចាយអស់ត្រូវ អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ជនរងគ្រោះម្នាក់រត់ ទាំងដៃឈាមហូរ ស្រោចខ្លួនទៅប្តឹង អាវុធហត្ថដឹក នាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែតដែល កំពុងចុះល្បាតដល់ នៅណុចម្ដុំផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ថាមានជនសង្ស័យ២នាក់ បានយកកាំបិតតាំង តោមកកាប់ចំដៃខ្លួន បណ្តាលឲ្យរបួស ធ្ងន់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្រោយពីទទួលបាន ព័ត៍មានហើយលោក បានចុះស្រាវជ្រាវឈាន ដល់ឃាត់ខ្លួនជនសង្ស័យ បាន២នាក់យកមក កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹង ទៀតថាជនសង្ស័យ ទាំង២នាក់១ឈ្មោះ ហម សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ២ឈ្មោះ ងឿន ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យដកហូតវត្ថុតាង រួមមានកាំបិតចំនួន ២ដើមកាំបិតតាំង តោ១ដើម និងកាំបិតកែច្នៃ១ដើម។

ក្រោយពីធ្វើការសាក សួជនសង្ស័យបាន ឆ្លើយសារភាពថា ពួកគេពិតជាបាន ដេញកាប់ជនរងគ្រោះ ឈ្មោះ វី ខាន់ បណ្ដាលឲ្យរង របួសពិតប្រាកដមែន ដោយសារជនរងគ្រោះ យកទូរស័ព្ទរបស់ខ្លួនទៅ បញ្ចាំយកលុយចាយអស់។

ដោយផ្អែកលើ ចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យត្រូវ បានកម្លាំងអាវុជហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកទីបញ្ជាការ អាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត ខេត្តបញ្ជូនទៅ សាលាដំបូង ខេត្តចាត់ការតាម នីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *