(ក្រុងប៉ោយប៉ែត)៖ ប្រជាពលរដ្ឋរស់ នៅក្នុងក្រុងប៉ោយប៉ែត សម្តែងការត្រេចអរ យ៉ាងខ្លាំងចំពោះ លោកគាត ហ៊ុល អភិបាលនៃគណះ អភិបាលក្រុងប៉ោយប៉ែត ថាបានចែកគ្រឿង ឧបភោគបរិភោគ ជូនពួកគាត់ដែល រងការខ្វះខាត បានទាន់ពេល វេលាស្រប ពេលដែលផ្សារព្រំដែន កម្ពុជាថៃត្រូវបាន បិតដោយសារផ្ទុះ ឡើងនូវជំងឺឆ្លងកូវិដ១៩ (COVID-19)។
ពលរដ្ឋជាកម្មករអូស រទេះម្នាក់រស់នៅ ក្នុងប្រជាធម្មសង្កាត់ ផ្សារកណ្តាលបានប្រាប់ អ្នកយកព័ត៌មាន យើងអោយ ដឹងថាពួរគាត់ មានការត្រេចអរយ៉ាង ខ្លាំងនៅពេលដែល លោកអភិបាលក្រុង ប៉ោយប៉ែតលោកបាន នាំយកនូវគ្រឿង ឧបភោគបរិភោគ មកចែកជូនពួកគាត់ ស្របពេលដែល ពួកគាត់កំពុងជួបផល លំបាកខ្វះខាត និងអត់ការងារធ្វើ ដោយសារតែ ផ្សារព្រំដែនកម្ពុជាថៃ ត្រូវបិតបន្ទាប់ពី មានការផ្ទុះឡើងនូវ ជំងឺឆ្លងកូវិដ១៩(COVID-19)។
ពួកគាត់បានបន្តរទៀតថា លោកគាតហ៊ុល គឺជាអភិបាលក្រុង ប៉ាយប៉ែតដ៏គំរូមួយ ដែលយកចិតទុកដាក់ លើប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាត់និងអត់ការងារធ្វើ ហើយរូបលោកបាន ដោះស្រាយបានទាន់ពេល វេលានិងបានផ្តល់នូវ គ្រឿងឧបភោគបរិភោគ មួយចំនួនដើម្បីដោះ ស្រាយអោយបាន មួយគ្រាសិននៅ ពេលមានអាសន្ន។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១១ខែ មេសារឆ្នាំ២០២០កន្លង ទៅនេះលោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុម ការងារមន្ត្រីរដ្ឋបាល ក្រុងប៉ោប៉ែត និងសង្កាត់ប៉ោយប៉ែត បាននាំយកអំណោយ រួមមានគ្រឿង ឧបភោគបរិភោគ មកចែកជូនប្រជា ពលរដ្ឋចំនួន៣២១គ្រួសារ ដែលមានជីវភាព ខ្វះខាតនិងអត់ ការងារធ្វើ នៅក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ (COVID-19)។
សូមបញ្ជាក់ផង ដែលថាបើយោង តាមការអោយពី រដ្ឋបាលក្រុងប៉ោយប៉ែត បានប្រាប់អោយ ដឹថារហូតមកទល់ ពេលនេះ រដ្ឋបាលក្រុងដឹក នាំដោយលោក គាត់ ហ៊ុល អភិបាលក្រុង បានចែកអំណោយ ជូនប្រជាពលរដ្ឋ ជួបការខ្វះខាត បានចំនួន២១៧៩ គ្រួសារហើយ ៕ ដោយ៨៩