(ខេត្តកណ្តាល)៖ សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់បើកបរ ខ្វះការប្រុងប្រយ័ត្ន ក៍បើកបុករង្វង់ មូលព្រែកតាមាក់ តែសំណាងមិន បណ្តាលអោយ នណាម្នាក់រងរបួស ឡើយហេតុការ ដ៏ភ្ញាក់ផ្អើលនេះ កើឡើង កាលពីព្រលប់ថ្ងៃ ទី១៣ខែមេសា ឆ្នាំ២០២០វេលា ម៉ោង១៨និង០០ នាទីនៅចំណុច រង្វង់មូលព្រែកតា មាក់ស្ថិតក្នុងភូមិ ព្រែកតាមាក់ ឃុំភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាអ្នក បើកបររថយន្ត បង្ករមានឈ្មោះឆាយ ឈឿងភេទ ប្រុសអាយុ ៣៥ ឆ្នាំរស់នៅ ភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែងបានបើក រថយន្តមួយគ្រឿង ម៉ាក HYUNDAI ធន់ដឹក ទំនិញពណ៌សពាក់ ស្លាកលេខភ្នំពេញ ៣C៧៥១៣ បើកបរក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុខាងលើ បានបែកបំពង់ ទុយោខ្សល់ស្រប ពេលនោះរថយន្ត បានចុះពីលើស្ពានមក ត្រើយខាងកើត មានល្បឿនលឿន បណ្ដាលឱ្យរេចង្កូតមក បុកនឹងរង្វង់មូល គល់ស្ពានព្រែកតាមាក់ ស្ថិតនៅក្នុងចំណុច កើតហេតុខាង លើតែម្តងទៅ ។
ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ខាង លើនេះបណ្តាលអោយ ខូចខាតរួមមាន បាក់កនាគតាំង នៅរង្វង់មូលចំនួន ០១ដែលធ្វើអំពីថ្មម៉ាបនិង បាក់ខឿនរង្វង់ បីថ្នាក់ធ្វើអោយប្រេះ និងបាក់បែក ជាច្រើនបំណែកទៀត។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចបាន អោយដឹងថាករណី គ្រោះថ្នាក់ចរាចរខាង លើនេះបណ្តាលមកពី ជនបង្ករជាតៃកុង រថយន្តបើកបរក្នុង ល្បឿនលឿននិង ខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នជនបង្កររួម ទាំងរថយន្តត្រូវបាន កម្លាំងនគរបាលនាំ ខ្លួនមកកាន់អធិការដើម្បី សាកសួរកសាង សុំនុំរឿងបញ្ជូនទៅ កាន់ស្នងការរដ្ឋាន នគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕