(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ ចរាចរមួយកើត ឡើងរវាងរថយន្ត បុកនិងម៉ូតូបណ្តាល អោយមនុស្សម្នាក់ បានស្លាប់ភ្លាមៗ នៅនិងកន្លែងហេតុ ការដ៏រន្ធុតនេះកើត ឡើងកាលពី រសៀលថ្ងៃទី១៣ខែ មេសាឆ្នាំ២០២០ វេលាម៉ោង១២និង ៤៥នាទីនៅចំណុច ផ្លូវកៅស៊ូរមួយកន្លែង ស្ថិតក្នុងភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថា ករណីគ្រោះថ្នាក់ ចរាចរខាងលើនេះ បង្ករឡើដោយរថយន្ត មួយគ្រឿងម៉ាក Highlander ពណ៌ទឹកមាសពាក់ ស្លាកលេខ ភ្នំពេញ ២AJ-៤៨៩០ បើកបរដោយឈ្មោះ ស៊ិន សំអុន ភេទប្រុស អាយុ ៥៥ឆ្នាំ បានរងរបួសធ្ងន់ និងបានស្លាប់ខណះ ពេលបញ្ជូនទៅ សង្រ្គោះនៅមន្ទីពេទ្យ ស្រុកមោងឫស្សី បើកបរក្នុងទិសដៅ ពីជើងទៅត្បូង បានបុកនិងម៉ូតូ មួយគ្រឿងម៉ាក HONDA Wave អាល់ហ្វា ពណ៍ទឹកសមុទ្រ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ុន វន្ថា ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់នៅក្នុងភូមិ ទួលគគីរ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានស្លាប់ភ្លាមៗ នៅនិងកន្លែង បើកបរក្នុង ទិសដៅស្របទិសគ្នា ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ជាបឋមថាករណី ខាងលើនេះបណ្តាល មកពីអ្នកបើកបរ ម៉ូតូបើកឡើងលើផ្លូវ មិនប្រយ័ត្រូវរថយន្ត មកពីក្រោយជាន់ហ្វ្រាំង មិនទាន់ក៏បុក ត្រូវពីក្រោយ ហើយជ្រុលទៅបុកដើមឈើ កៀបជាប់ ទៅមុខលែងរួច តែម្តង ។
ក្រោយពីកើតហេតុ កម្លាំងជំនាញនគរបាល ស្រុករក្ខគិរីបានចុះ មកដល់កន្លែង កើតហេតុនិង បានធ្វើការវាស់វែង ព្រមទាំងនាំយកវត្ថុ តាងខាងលើមកកាន់ អធិការរដ្ឋាននគរបាល ស្រុករុក្ខគិរីដើម្បី រងចាំដោះស្រាយ នៅពេលក្រោយ ចំណែកសាកសព ក្រោយពីកម្លាំង ជំនាញបានពិនិត្យ រួចរាល់ហើយក៏ ប្រគល់ទៅអោយ សាច់ញាតិដើម្បីយក ទៅធ្វបុណ្យតាម ប្រពៃណី៕