(ខេត្តបន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្ត បន្ទាយមានជ័យ អមដំណើរដោយមន្ទីរ អង្គភាព មន្ត្រីរាជការបាន ចុះអប់រំពីជំងឺកូវីដ១៩ ដល់ផ្ទះប្រជ្រពលរដ្ឋ និងពន្យល់បន្ថែម អំពីបទបញ្ជា០២ របស់រាជរដ្ឋា ភិបាលនីព្រឹក ថ្ងៃ១៤ ខែមេសា ឆ្នាំ២០២០ នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោក គឹង វណ្ណះ បានប្រាប់ប្រជា ពលរដ្ឋដែលរស់ តាមជនបទថា ជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី ឬហៅថា Covid-19ជាជម្ងឺមួយ ដ៏កាចសាហាវ ឆ្លងក្នុងល្បឿនលឿន នៅក្នុងពិភពលោក អ្នកកើតជម្ងឺនេះវា ងាយនិងស្លាប់ណាស់ រហូតមកដល់ ថ្ងៃនេះនៅមិនទាន់ មានក្រុមគ្រូពេទ្យ ជំនាញណាអាច រកឃើញថ្នាំ សម្លាប់មេរោគ នេះបាននៅឡើយ ដូច្នេះប្រជាពលរដ្ឋ ទាំងអស់ត្រូវគោរព គោលការណ៍របស់ រដ្ឋាភិបាល និងក្រសួងសុខា ភិបាលដូចជា ការធ្វើដំណើរក្នុង ប្រទេសត្រូវពាក់ម៉ាស ខ្ទប់ក្រមា អាល់កុល និងជែលលាង ដៃកំចាត់មេរោគ បាក់តេរី និងធ្វើការវាស់ កំដៅក្នុងខ្លួនដោយ អ្នកជំនាញពិសេស ប្រជាពលរដ្ឋណា ដែលបានត្រឡប់ មកពីប្រទេសថៃ កាលពីពេលថ្មី ត្រូវនៅដោយ ឡែកពីគ្នា១៤ ថ្ងៃសិន ។
ក្នុងនោះលោក គឹង វណ្ណៈ បានសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវចូលរួម ទប់ស្កាត់ជំងឺ កូវីដ១៩ឲ្យបាន ទាំងអស់គ្នា ត្រូវអនុវត្តតាម បទបញ្ជារបស់ រាជរដ្ឋាភិបាល០២ ហាមមិនឲ្យប្រជា ពលរដ្ឋធ្វើដំណើរ ឆ្លងពីខេត្តមួយ ទៅខេត្តមួយ ស្រុក ទៅស្រុកមួយ បើមិនចាំបាច់ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ១៩ នេះមិនមែនជាការ បិទសិទ្ធិសេរីភាព របស់ពលរដ្ឋទេ តែជាការយក ចិត្តទុកដាក់ចំពោះ អាយុជីវិត និងសុខសវត្ថិភាព បងប្អូនជនរួមជាតិ ។
នៅចុងបញ្ចប់ការ ពន្យល់អំពីការ ទប់ស្កាត់ជម្ងឺវីដ១៩ ដល់ប្រជាពលរដ្ឋ រួចមកលោកគឹង វណ្ណះបានចែកម៉ាស់ និងកន្សែងដល់ ប្រជាពលរដ្ឋជា ច្រើនគ្រួសារផងដែរ៕