កម្មករ​ ការិនីជាង ៣.០០០នាក់ ខេត្តបន្ទាយ មានជ័យបាន មក​ធ្វើការ​នៅ​រោង ចក្រ​ជា​ធម្មតា​ក្នុង ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

(ខេត្តបន្ទាយមានជ័យ)៖ លោក រស់ សារុំ ប្រធានមន្ទីរការងារារ និង​បណ្ដណ្ដុះ បណ្ដាលវិជ្ជាជីវៈខេត្ត បន្ទាយមានជ័យ បានប្រាប់ឲ្យដឹង ថានៅព្រឹក ថ្ងៃទី ១៥ មេសា ឆ្នាំ ២០២០ លោក ខេង ស៊ុំ ប្រធាន ក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អមដំណើរជាមួយ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ មេបញ្ជាការកង រាជអាវុធហត្ថក្រុង លោកអធិការក្រុង និងមន្ត្រីពាក់ព័ន្ធជា ច្រើននាក់បាន ចុះពិនិត្យខ្សែសង្វាក់ ផលិតកម្មរបម្ម របស់រោងចក្រកម្មករ កម្មការិនី ជាង៣.០០០នាក់ ក្នុង៣រោងចក្រ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​មក​ធ្វើ​ការងារ ​ជា​ធម្មតា​ នា​ថ្ងៃបុណ្យ​ចូល ឆ្នាំថ្មីប្រពៃណីជាតិ ដោយអនុវត្តតាម សេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល ​ក្នុង​យុទ្ធ​នា ការ​ទប់ស្កាត់​ នៃ​ការ​រីក​រាល ដាល​ជំងឺ​កូ​វីដ​-១៩។

ក្នុងការពិនិត្យ កម្មកររោងចក្រនោះ លោកអ៊ុំរាត្រីបាន កោតសរសើរចំពោះ ដំណើរខ្សែសង្វាក់ ផលលិតផល ផលិតកម្មរបស់ រោងចក្រទាំង៣ដែល ​បាន​បន្ត​និរន្តរភាពក្នុង ​ការងារ​ក្នុង​រោង ចក្រ​របស់​ខ្លួន​ជាប្រចាំ ទោះបី​ស្ថានភាព ​បច្ចុប្បន្ន​នៅ​លើ ​សកលលោក​ទទួល​រង ​នូវ​វិបត្តិ​ជាស​កល ដែល​បង្ក​ឡើង​ដោយ​ មេរោគ​កូ​វីដ-​១៩ ​នេះ​យ៉ាងណាក៏ដោយ។

លោកបាន​បន្តកោត សរសើរ​ចំពោះ​ទឹក ចិត្ត​របស់​កម្មករ កម្មការិនី ដែល​បាន​មក ​បំពេញ​ការងារ​ជា ធម្មតា​នៅក្នុង​រោង​ចក្រ តាម​ការណែនាំ ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ថែ​សុខភាព និង​ចូលរួម​ទប់​ ស្កាត់​ជំងឺ​កូ​វីដ-១៩ ទោះបី​យើង​មិន បាន​ឈប់សម្រាក ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ ប៉ុន្តែ​ក្រុមគ្រួសារ​ ក៏​យើង​អាច​រៀបចំ​ ទទួល​ទេវតា​ តាម​ផ្ទះ​រៀងៗ​ខ្លួន​ដូច ​រៀងរាល់​ឆ្នាំ​ផង​ដែរ។

លោក ខេង ស៊ុំ ក៏បាន​ផ្ដាំផ្ញើ​​ ដល់​កម្មករ កម្មការិនី​ទាំងអស់ ត្រូវ​ចូលរួម​ថែទាំ ​សុខភាព​ឲ្យ​បាន​ល្អ ព្រោះថា ជំងឺឆ្លង​ថ្មី​នេះ​ វា​មាន​សភាព​ សាហាវ​ណាស់ តែ​​អាច​ការពារ​បាន ដោយ​អនុវត្ត​ជា​ប្រចាំ គឺ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​អនុវត្ត​តាម​វិធាន ការ​ណែនាំ​របស់ ​ក្រសួង​សុខាភិបាល គឺ​មិន​ត្រូវ​ជួបជុំ​គ្នា​ច្រើន ត្រូវ​លាង​សំអាត ​ដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឲ្យ​បាន​ញឹកញាប់ បើ​ធ្វើ​ដូចនេះ​បាន​ យើង​ទាំងអស់​គ្នា  និង​ក្រុម​គ្រួសារ​ នឹង​មិន​អាច​ឆ្លង ​ជំងឺ​កូ​វីត​នេះ​បាន​ឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *