(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃតែមួយមានគ្រោះ ថ្នាក់ចរាចរណ៍២ ករណីផ្សេងគ្នា បណ្តាលឲ្យស្លាប់ មនុស្ស១នាក់ បួសធ្ងន់៦នាក់។
ករណីទី១នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១៥៩ ត្រង់ចំនុចភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រវាងម៉ូតូហុង ដាសេ125 គ្មានស្លាកលេខ បើកពីត្បូងទៅ ជើងលុះបើកមក កន្លែងកើតហេតុ ស្រាប់ឡើងជែង រថយន្តឆ្នៃក្នុងទិស ដៅស្របគ្នាមិនមើល ឧបសគ្គខាងមុខក៏ ទៅបុកប៉ះជាមួយ រថយន្តកាមរីឆ្នាំ៩២ ពាក់ស្លាកលេខ2H,2402 ភ្នំពេញបណ្តាលឲ្យ ស្លាប់១ស្រីអ្នក បើកម៉ូតូនិងស្រីក្មេង រួមដំណើររបួសស្រាល ។
នគរបាលចរាចរណ៍ បានឲ្យដឹងថាគ្រោះ ថ្នាក់នេះមកពីម៉ូតូបើក ឡើងជែងក្នុងស្ថាន ភាពគ្រោះថ្នាក់មិន ពាក់មួកការពារ សុវត្ថិភាពចំណែក អ្នកបើករថយន្ត រត់គេចបាត់។
ចំណែកករណីទី២ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ផ្លូវជាតិ លេខ៥ចំនុចស្រះដើមអំពិល ស្ថិតនៅត្រង់ ភូមិទឹកថ្លាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានករណីគ្រោះថ្នាក់ ចរាចរណ៍កើតឡើងរវាង រថយន្តតូយូកាមរីឆ្លាម ស្លាកលេខ2C,7018 ភ្នំពេញបើកក្នុងទិស ដៅពីលិចទៅកើត លុះបើកមកដល់ ចំណុចកើតហេតុ ឡើងជែងរថយន្តខាង មុខក្នុងស្ថានភាព គ្រោះថ្នាក់ជ្រុលទៅ បុកប៉ះរថយន្ត ហាយឡិនដឺ ពាក់ស្លាលេខ 2U,6148ភ្នំពេញ បើកច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះ ក្នុងរថយន្តតូយូតា របួសធ្ងន់៥នាក់ ប្រុស៣ស្រី២ និងអ្នករួមដំណើរ រថយន្តហាយឡិនដឺ របួសស្រាល៣នាក់។
នគរបាលចរាចណ៍ បានឲ្យដឹងថាមូលហេតុ រថយន្តកាមរីឆ្លាម ប្រជែងក្នុងស្ថាន ភាពគ្រោះថ្នាក់៕