ក្រុមចោលួចទ្រព្យ សម្បត្តិអ្នកស្រុក ២នាក់ត្រូវបាន សមត្ថកិច្ចឃាត់ ខ្លួនបានហើយ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ជំនាញនៃស្នងការ នគរបាលខេត្ត បាត់ដំបងដឹក នាំកម្លាំងដោយ លោកវរសេនីទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល និងកម្លាំងក្រុម អន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយ កម្លាំងជំនាញនគរបាន ក្រុងបាត់ដំបង បានចុះបង្ក្រាប ករណី លួចមាន ស្ថានទម្ងន់ទោស ( ឆក់កាបូប ) មួយករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យចំនួន ២ នាក់ កាលពីព្រឹក ថ្ងៃទ១៣ខែមេសា ឆ្នាំ២០២០វេលាម៉ោង ០៩និ១៥នាទីនៅ ចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង២នាក់ ខាងលើដែលកម្លាំង ជំនាញឃាត់ខ្លួន បានទី១ឈ្មោះ អ៊ឹម រដ្ឋា ហៅ តយ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ និងទី២ឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ ២៩ ឆ្នាំមានទីលំ នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

យោងតាមចម្លើយ សារភាពរបស់ ជនសង្ស័យទាំង ០២ នាក់ខាងលើ បានឆ្លើយសារភាពថា  ខ្លួនបានធ្វើសកម្មភាព លួចចំនួន 3 លើក៖ លើកទី០១ ខ្លួនបានធ្វើសកម្មភាព (ឆក់កាបូប) នៅចំណុចភូមិ ព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០៥និង០០ នាទី ទៀបភ្លឺ បានលុយចំនួន ៤០ ម៉ឺនរៀល និងទូរស័ព្ទដៃ ម៉ាកអូប៉ូមួយគ្រឿង។

លើកទី ០២ ខ្លួនបានធ្វើសកម្មភាព ( ឆក់កាបូប ) នៅចំណុចទួល ប៉ោយចារ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៦ ខែមេសាឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១១និង៣០នាទី នាទី បានលុយចំនួន ៧ ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណ ចំនួន ០២ សន្លឹក ។

និងលើកទី ០៣ ខ្លួនបានធ្វើសកម្មភាព ( លួចរទេះដឹក ម៉ាស៊ីនគាបទឹកអំពៅ ) នៅចំណុចភូមិ ស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០៣និង០០ នាទី ទៀបភ្លឺ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដក ហូតបានវត្ថុតាង រួមមាន រទេះដឹកម៉ាស៊ីនគាប ទឹកអំពៅចំនួន ០១គ្រឿង កាបូបពណ៌ខ្មៅដែល ជនសង្ស័យធ្វើ សកម្មភាពឆក់ បានចំនួន ០១ផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាង លើការិយាល័យ ជំនាញកំពុងតែធ្វើការ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *