(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ បានធ្វើសកម្មភាពយក កាំបិតភ្ជង់ប្លន់រថយន្ត ពីជនជាតិចិនដូចគ្នា បានសម្រេច នៅខណ្ឌ៧ មករាបើកយក មកផ្លុងចោលនៅក្នុង មជ្ឈមណ្ឌលកោះ ពេជ្រមុខអាគារ (B) កាល ពីវេលាម៉ោង ៧យប់ថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០ នៅផ្លួវ១១១កែងផ្លូវ២៤២ ស្ថិតក្នុងបឹងព្រលិត ខណ្ឌ៧មករា តែរថយន្តនេះ បានបំពាក់ ប្រព័ន្ធGPSទើបម្ចាស់ តាមស្វែងរកឃើញនៅ ក្នុងកោះពេជ្រ មុខអាគាB ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
រថយន្តដែល ត្រូវជនសង្ស័យ លួចម៉ាកព្រូស ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AW-6277 ។
តាមសម្ថកិច្ចបាន ប្រាប់ឱ្យដឹងថា រថយន្តខាងលើនេះ មានម្ចាស់ជាជន ជាតិចិនដោយ ដាក់ជួលសម្រាប់ ជនជាតិចិនដូចគ្នា។
នៅវេលាកើតហេតុ ស្រាប់តែជនរង គ្រោះបានខល ប្រាប់សមត្ថកិច្ចថា មានចោរជនជាតិចិ នបានយកកាំបិតចុង ស្រួចមកប្លន់យក រថយន្តមួយគ្រឿង ចេញទៅបាត់ហើយ។
សមត្ថកិច្ចបានបន្តថា ភ្លាមនោះរូបគាត់បាន ចាត់កម្លាំងតាមស្វែង រកគ្រប់ទីកន្លែងដោយ សាររថយន្តភ្ជាប់ប្រព័ន្ធ GPSស្រាប់នោះ ក៏ស្វែងតាមរហូត ឃើញផ្លុងចោល នៅក្នុងកោះពេជ្រ តែជនសង្ស័យ បានគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទូច រថយន្តទៅរក្សាទុក នៅក្រសួងមហាផ្ទៃដើម្បី រងចាំពិនិត្យបន្ត និងស្រាវជ្រាវតាម ចាប់ជនសង្ស័យ មកផ្តន់ទាទោស តាមច្បាប់៕