(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នងត្រូវបាន អគ្គិភ័យលេបត្របាក់ ស្ទើទាំងស្រុង ស្ថិតជាប់ផ្លូវជាតិ លេខ១ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះ អន្តរាគមន៍កាល ពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ហៀង ណារ៉ាត់ អាយុ៣៨ឆ្នាំ មុខបរបលក់ដូរ ។
តាមសម្ដីម្ចាស់ផ្ទះរង គ្រោះបានឲ្យដឹងថា ផ្ទះរបស់គាត់ មួយខ្នងបានលក់ ដូរចាប់ហួយ ដោយផ្ទាល់ និងមួយខ្នង ទៀតបានជួលឲ្យ គេសម្រាប់ជួសជុលម៉ូតូ ។ ខណៈពេលកើតហេតុ ផ្ទះរបស់គាត់បាន បិតទ្វាចាក់សោរ ត្រឹមត្រូវដូចសព្វ ដងរួចក៏ទៅសម្រាក ផ្ទះមួយទៀតនៅ ខាងក្រោយ រីឯផ្ទះជួសជុល ម៉ូតូគឺមានកូនជាង ស្នាក់នៅផងដែរ ។
លុះពេលកើតហេតុ កូនជាងបានដេក លក់ស្កប់ស្កល់ មិនដឹងថាមានភ្លើង ឆេះផ្ទះភ្លាមៗនោះទេ ពេលដែលក្រោក ឡើងស្រាប់តែមាន ភ្លើងយ៉ាងសន្ធោសន្ធៅ ទៅហើយ ទើបនាំគ្នាផ្លោះ តាមបង្អួចដើម្បីសង្គ្រោះ ជីវិតខ្លួនឯង និងស្រែកប្រាប់ បងប្អូនប្រជាពលរដ្ឋ ឲ្យជួយអន្តរាគមន៍ផងដែរ ។
ក្នុងករណីអគ្គីភ័យ ឆេះផ្ទះប្រជាពល រដ្ឋខាងលើនេះ មានវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយ ផ្ទាល់ដើម្បីជួយអន្តរាគមន៍ និងចង្អុលបង្ហាញ ពីការបង្ការ ទប់ស្កាត់ករណី អគ្គីភ័យនេះ ដោយបានពន្លត់ ចប់ម៉ោង៦និង០០ នាទីព្រឹកថ្ងៃដដែល ។
ចំពោះមូលហេតុគឺ បណ្ដាលមកពី ទុសេខ្សែរភ្លើង ធ្វើឲ្យខូចខាតទំហំ ផ្ទះ8.50គុណនិង8.80 ស្ទើទាំងស្រុង និងម៉ូតូ២គ្រឿង ទូទឹកកកចំនួន២គ្រឿង ព្រមទាំងភេសជ្ជៈ លក់ដូរមួយចំនួនទៀត ដោយប្រើប្រាស់អស់ ទឹក៤ឡាន៕