(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោក ស្រី វង្សស៊ីម និងកូនប្រុស កូនស្រី បាននាំយកអំណោយ ថវិកា គ្រឿងឧបភោគ បរិភោគ ដែលជាថវិកា ផ្ទាល់របស់លោក ទៅចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការចំនួន៥២ គ្រួសារ មកពីស្រុក ក្រុងចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍ ថាសព្វថ្ងៃពិភពលោក ទាំងមូលកំពុងរងគ្រោះ ដោយសារការ រាតត្បាតនៃ ជម្ងឺកូវីដ-១៩ យ៉ាងខ្លាំងពីមនុស្ស ម្នាក់ទៅម្នាក់ពាស ពេញពិភពលោក ហើយជម្ងឺនេះ ជាជម្ងឺដ៏កាចសាហាវ បើជនណាម្នាក់ ឆ្លងជម្ងឺនេះវាប្រឈម គ្រោះថ្នាក់ដល់អាយុ ជីវិតខ្លាំងណាស់ រហូតមកដល់សព្វ ថ្ងៃពុំទាន់មានអ្នកប្រាជ្ញ ណាអាចរកវ៉ាក់សាំង សម្លាប់មេរោគនេះបាននូវ ឡើយទេដូច្នេះ យើងជាប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ ត្រូវចូលរួមការទប់ ស្កាត់ជាមួយនិង រដ្ឋាភិបាល និងក្រសួង សុខាភិបាល ដើម្បីកំចាត់ឆ្លង នូវជម្ងឺនេះកូវីដ-១៩ នេះឲ្យបាន សរស្រាក់ សរស្រាំដូចចាក់ផ្សព្វ ផ្សាយនូវសារអប់ រំណែនាំរបស់ក្រសួង សុខាភិបាលនៅតាមមូល ដ្ឋានជារៀងរាល់ថ្ងៃ និងចូលរួមធ្វើអនាម័យ សំអាតក្នុងផ្ទះ បរិវេណផ្ទះ ក៏ដូចជាសម្លៀក បំពាក់បោកគក់ ឲ្យបានស្អាត និងត្រូវពាក់ម៉ាស់ រៀងរាល់ថ្ងៃ ត្រូវលាងដៃនិងសាប៊ូ ទឹកអាល់កុលឬ ជែល ជាប្រចាំ ហើយបើមានការសង្ស័យពីសុខភាពរបស់ខ្លួន ត្រូវទៅឲ្យគ្រូពេទ្យ ពិនិត្យជាបន្ទាន់ និងត្រូវណែនាំដល់កូន ចៅ ដែលមកពីធ្វើការ នៅក្រៅប្រទេស ត្រូវឲ្យនៅដាច់ ដោយឡែក រយៈពេល១៤ថ្ងៃសិន បើមានអាការៈមិន ស្រួលត្រូវឲ្យគ្រូ ពេទ្យពិនិត្យ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថាដើម្បី ជាការចូលរួមនូវ វិស័យមនុស្សធម៌នេះ និងការចែក រំលែកការលំបាក ជាប្រពៃណីទំនៀម ទំលាប់ខ្មែរយើងតាំង ពីបូរាណផងនោះ ថ្ងៃនេះលោកនិង ភរិយា ព្រមទាំងកូនចៅ បានចែកជូននូវ អំណោយផ្ទាល់ខ្លួន ដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិកា ចំនួន៥២គ្រួសារ ដោយ១គ្រួសារ ទទួលបានអង្ករ ចំនួន៤០ គ.ក្រទឹកត្រី ១យួរទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ១យួរ ,ស្ករ១គ.ក្រ,អំបិល ១គ.ក្រ ខ្ទឹមកន្លះគ.ក្រ ប៊ីចេងកន្លះគ.ក្រ និងថវិកាចំនួន ៦០.០០០ម៉ឺនរៀល៕