(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលចាប់រំលោភ កូនស្រីបង្កើតរបស់ ខ្លួនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ ខ្លួននោះ បានសម្រេច ចិត្តចង.ក សម្លាប់ខ្លួននៅក្នុង បន្ទប់ឃុំឃាំងនៅក្នុ ងប៉ុស្តិ៍នគរបាលតែម្ដង បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលា ម៉ោង៧ព្រឹកថ្ងៃ ទី១៤ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនសង្ស័យខាង លើត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ២ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹង របស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើត របស់ជនសង្ស័យ បានរៀបរាប់ប្រាប់ បុគ្គលិករបស់ អង្គការស្គុតថា ឪពុករបស់ខ្លួនបាន ចាប់រំលោភនាងបាន សម្រេច២ដងមកហើយ។
សមត្ថកិច្ចមិនទាន់ បង្ហើបឲ្យដឹងពីអត្តសញ្ញាណ ជនសង្ស័យនៅ ឡើយទេ។
សមត្ថកិច្ចបាន សួរនាំជនសង្ស័យ ក៍បានសារភាព ថារូបគេពិតជាបាន ធ្វើសកម្មភាពចាប់ រំលោភកូនស្រីរបស់ខ្លួន ពិតប្រាកដមែន។ បន្ទាប់ពីបានសារភាព ចម្លើយរួចរាល់ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ២ ក៏បានកសាង សុំនុំរឿងចាត់ការតាមនិតិវិធី។
ប៉ុន្តែដោយសារជន សង្ស័យមានការ ខ្មាសអៀននឹងទង្វើរបស់ខ្លួន ដែលធ្វើទៅលើកូន ស្រីបង្កើតរបស់ ខ្លួនបែបនេះ ទើបជនសង្ស័យ បានសម្រេចចិត្តចង.ក សម្លាប់ខ្លួនក្នុ ងបន្ទប់ឃុំឃាំងតែម្តង ។
ក្រោយពេល កើតហេតុ កម្លាំងការិយាល័យ កោសល្យវិច័យស្នង ការនគរបាលរាជ ធានីភ្នំពេញ សហការជាមួយនាយក ដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះមកពិនិត្យសព នៅក្នុងបន្ទប់ឃុំឃាំង ប៉ុស្តិ៍នគរបាលស្ទឹ ងមានជ័យទី២ បញ្ជាក់ថាសពជន សង្ស័យខាងលើនេះ ពិតជាបានធ្វើ អត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន៕