(ខេត្តបន្ទាយមានជ័យ)៖ រថយន្តម៉ាកលុចស៊ីស៣៣០ ចំនួន១គ្រឿងកំពុងតែ បើកសុខៗស្រាប់តែ ឆ្លងចរន្តភ្លើង ឆេះចេញពីម៉ាស៊ីន សំណាងណាស់កុំ បានប្រជាពលរដ្ឋ និងរថយន្តពន្លត់ អគ្គីសភ័យរបស់ ស្នងការបាញ់ ទឹកពន្លត់ទាន់កុំអី រថយន្តម៉ាកលុចស៊ីស នោះឆេះខ្ទេចអស់ហើយ ហេតុការនេះកើតឡើង នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២០ នៅចំណុចផ្លូវជាតិ លេខ៥ ក្បែរផ្លូវចូលទឹកស្អាត ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ីឌី អធិការក្រុង សិរីសោភ័ណបានប្រាប់ ឲ្យដឹងថាម្ចាស់រថយន្ត មាន ឈ្មោះ ឃុន ប៊ុនស្រ៊ី ជិះរថយន្តម៉ាកលុច ស៊ីស៣៣០ ព៍ណ ស ពាក់ស្លាកលេខ ភ្នំពេញ ២ AT០១២៦ ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យ ដឹងទៀតថានៅមុន ពេលកើតហេតុនោះ រថយន្តម៉ាកលុច ស៊ីស៣៣០បើក នៅតាមផ្លូវជាតិលេខ៥ មកដល់ផ្លូវចូលទឹក ស្អាតសុខៗស្រាប់តែ ឆ្លងភ្លើងបណ្ដាលឲ្យ ឆេះចេញពីម៉ាស៊ីន យ៉ាងសណ្ធោ សណ្ធៅ ភ្លាមៗនោះត្រូវបាន ប្រជាពលរដ្ឋនៅ ក្បែរនោះនិង រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការ នគរបាលខេត្ត ចំនួន២គ្រឿងជួយបាញ់ ទឹកពន្លត់ទាន់ពេល វេលាដោយ ប្រើទឹកអស់២រថយន្ត ទើបរថយន្តរលត់ ដោយស្វ័យប្រវត្តិ។
លោកវរសេនីយ៍ឯក ស៊ីឌីបានបញ្ជាក់ឲ្យ ដឹងទៀតថាចំណែក រថយន្តដែលឆេះនោះ ខូចខាតប្រហែល ៣០ភាគរយ ក្រោយពីកើតហេតុ ហើយម្ចាស់រថយន្តយក ទៅជួសជុលខ្លួនឯង ព្រោះពុំមានបង្កដល់ អ្នកដទៃ៕