(ក្រុងប៉ោយប៉ែត)៖ នៅព្រឹកថ្ងៃ១៦ខែ មេសាឆ្នាំ២០២០ ឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយ ដ៏ថ្លៃថ្លា របស់ឯក ឧត្តមឧប នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មានជាអង្ករចំនួន ៥តោន មកផ្ដល់ជូនរដ្ឋបាល ក្រុងប៉ោយប៉ែត ដើម្បីចែកជូន ប្រជាពលរដ្ឋជាបន្តរ។
នៅក្នុងឳកាល នោះផងដែរ លោក គាត ហ៊ុល អភិបាលនៃ គណៈអភិបាល ក្រុងប៉ោយប៉ែត បានបន្តរចែកអង្កជូន តាមសង្កត់ចំនួន៣ ក្នុងក្រុងប៉ោយប៉ែត ក្នុងមួយសង្កាត់ ទទួលបានអង្ក ចំនួន១តោនដើម្បី យកចែកជូន ប្រជាពលរដ្ឋ របស់ខ្លួនបន្តរទៀត ដែលរងការខ្វះខាត ហើយនៅសេស សល់លោកនិងទុក បន្តរចែកជូន ប្រជាពលរដ្ឋ ក្នុងសង្កាតណា ដែលរងការខ្វះខាត ច្រើនជាងគេ។
សូមបញ្ជាក់ផង ដែរថាក្រោយពី មានការផ្ទុះឡើង នូវជំងឺឆ្លងកូវិដ១៩ អាជ្ញាធរថៃសម្រេច បិតច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ខ្លងលឹក ជាបណ្តោះអាសន្ន ដើម្បីទប់កាត់ ការរាលដាល ដោយសារជំងឺ ឆ្លងកូវិដ១៩ ធ្វើអោយកម្មករ ក៏ដូចជាប្រជាពល រដ្ឋមួយចំនួន អត់ការងារធ្វើ និងរងការខ្វះខាត ជាដើម។
ហើយត្រូវបានអាជ្ញាធរ ក្រុងប៉ោយប៉ែត នាំយកគ្រឿងឧបភោគ បរិភោគដែល បានចូលរួម ដោយសមប្បុរស ធម៌យកមកចែក ជូនប្រជាពលរដ្ឋ ជារឿយសរុបបាន ចំនួនជិត៣០០០ គ្រួរសារផងដែរ៕