(ខេត្តបន្ទាយមានជ័យ)៖ មួយគ្រួសារមានគ្នា៥ នាក់ក្រោយពី ហូបពងមាន់អាំង បង្អែមនិងបុកល្ហុងរួច ស្រាប់តែពុលក្អួត ចង្អោតែមិនដឹង ថាពុលឆ្អីប្រាកដត្រូវ បានគេជួយដឹកយក មកសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកស្រុកព្រះនេត្រព្រះ នៅវេលាម៉ោង៧ល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅភូមិទានកាំជើង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រ ព្រះបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ១ប៊ុន សារឿនភេទ ប្រុសអាយុ ៤៩ឆ្នាំប្តី២ឈ្មោះ ខិម សារ៉ាយ ភេទស្រីអាយុ ៤២ ឆ្នាំប្រពន្ធ៣ឈ្មោះ ប៊ុន កំសត់ ភេទប្រុសអាយុ ៨ ឆ្នាំកូន៤ ឈ្មោះ ប៊ុន សារិនភេទស្រីអាយុ ៦ ឆ្នាំ កូន៥ ឈ្មោះ ឈូ រ៉ាឈាន ភេទស្រីអាយុ ៣ ឆ្នាំជាកូន ទាំងអស់រស់នៅ ភូមិទានកាំជើង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាមុន ពេលកើតហេតុនោះ ជនរងគ្រោះបានទិញ ពងមាន់អាំងដែលគេ លក់តាមម៉ូតូយកមកហូប បន្ទាប់មកពួកគាត់ បានបុកល្ហុងដោយខ្លួន ឯងហូបក្រោយមកទៀត ក៏បានទិញបង្អែម អ្នកលក់ក្នុងភូមិ យកមកហូបលុះដល់ យប់ម៉ោង៧ជាងក៏ ស្រាប់តែមួយគ្រួសារ គាត់នោះ មានអាការៈក្អួត ចង្អោរគ្រប់ៗគ្នា ស្របពេលនោះ ត្រូវបានគេបានដឹក បញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ។
លោកអធិការ បានបញ្ជាក់ទៀតថា តាមការសន្និដ្ឋាន របស់មន្ត្រីជំនាញ សង្ស័យជាពុលបុកល្ហុង ដែលគាត់បុកហូប ក្នុងក្រុមគ្រួសារ របស់គាត់ បើសិនជាពុល បណ្តាលមកពី ពងមាន់អាំងឬ បង្អែមនោះ គឺអាចពុល មនុស្សមិនត្រឹមតែ មួយគ្រួសារប៉ុណ្ណោះទេ មកដល់ម៉ោងនេះ ជនរគ្រោះទាំង៥នាក់ បានធូរស្រាល និងវិលត្រឡប់ ទៅលំនៅដ្ឋាន វិញហើយដែរ៕