មនុស្សស្លាប់២នាក់ ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ដោយ ឡែកពីគ្នា យប់ក្នុងថ្ងៃតែមួយ

(ខេត្តបន្ទាយមានជ័យ)៖ នៅក្នុងយប់ថ្ងៃតែ មួយមានគ្រោះថ្នាក់ ចរាចរណ៍ដល់ទៅ ២ករណីដោយឡែក ពីគ្នា បណ្តាលឲ្យស្លាប់ មនុស្ស២នាក់។

ករណីទី១បង្កគ្រោះ ថ្នាក់ដោយខ្លួនឯង នៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០ឈ្មោះ ចាន់ ធា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកម៉ូតូម៉ាកហុងដាវេវ ធុនសេ១១០ ពណ៍ខ្មៅ គ្មានស្លាកលេខបើក ពីត្បូងទៅជើងលើផ្លូវ លំស្ថិតនៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកដល់ចំណុច ផ្លូវកោងកាច់ចង្កូតមិន ទាន់ជ្រុលទៅបុកជញ្ជាំង របងក្លោងទ្វារវត្តថ្មពួក បណ្តាលឲ្យ ដួលរងរបួសធ្ងន់ ត្រូវបានកម្លាំង នគរបាលដឹកយក ទៅសង្រ្គោះនៅ មន្ទីរពេទ្យបង្អែក ស្រុកថ្មពួក រួចហើយបាន បន្តដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែ កមិត្តភាពកម្ពុជា ជប៉ុន តែដោយរបួស ធ្ងន់ធ្ងរពេកជនរង គ្រោះបានស្លាប់តាមផ្លូវ ។

មូលហេតុដោយ សារស្រវឹង បើកបរក្នុងល្បឿន លឿនដល់ចំណុចផ្លូវ កោងជ្រុលចង្កូតបុក ជញ្ជាំងក្លោងទ្វារវត្ត ។

ករណីទី២នៅ វេលាម៉ោង១០និង ២០នាទីយប់ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រ លេខ៣៨២-៣៨៣ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូបស្រុកអូរ ជ្រៅ ខេត្តបន្ទាយ មានជ័យ មានគ្រោះថ្នាក់ ចរាចរណ៏បង្ក ឡើងដោយ ម៉ូតូបើកទៅបុក គោយន្តកន្រ្តៃ ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការ នគរបាលស្រុក អូរជ្រៅ បានឲ្យដឹងថា នៅមុនពេល កើតហេតុនោះ ឈ្មោះឡុក ឡាក់ ភេទប្រុស អាយុ២៥ ឆ្នាំនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យ បានបើកម៉ូតូម៉ាក ស៊ុយស៊ុយគីស្មាស់រីវ៉ូណព៌ ខៀវគ្មានស្លាកលេខ បើកទីកើតទៅលិច  លុះបើកមកដល់ ចំណុចចន្លោះបង្គោល គីឡូម៉ែត្រលេខ៣៨២-៣៨៣ ក៏បានរេចង្កូតទៅបុក គោយន្តកន្ត្រៃពីក្រោយ ពេញទំហឹងបណ្តាល ឲ្យរងរបួសធ្ងន់ ក្រោយមកបាន បាត់បង់ជីវិតពេល បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ស្រុកអូរជ្រៅ ចំណែកអ្នកបើកគោ យន្តបានបើករត់គេចខ្លួបាត់។

សពទាំង២ត្រូវបាន នគរបាលប្រគល់ទៅ ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យនៅ តាមផ្ទះរៀងខ្លួន ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *