(ខេត្តបន្ទាយមានជ័យ)៖ យុវជនវ័យក្មេងចិត្ត ខ្លាំងម្នាក់គ្រាន់តែ ទំនាស់ពាក្យសម្តី បន្តិតសោះចិត្តមិនស្ងប់ បាននាំបក្សពួក យកពូថៅជិះម៉ូតូ កាប់ជនរងគ្រោះ ឲ្យរបួសធ្ងន់ហើយ ជនរងគ្រោះឈ្មោះ ប៊នឡុង គឹមឈីន ភេទប្រុស អាយុ១៦ឆ្នាំ បានដាក់ពាក្យប្តឹង លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែតក្រោយ ពីបានទទួលពាក្យប្តឹង ហើយនាំកម្លាំងចុះ ស្រាវជ្រាវឈានដល់ ការឃាត់ជនសង្ស័យ បាន១នាក់ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២០ នៅចំណុចម្ដុំផ្សារដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាហមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៀវ ម៉េងនូចាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយបែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីកម្លាំងជំនាញ ធ្វើការសាកសួរ ជនសង្ស័យបាន ឆ្លើយសារភាពថា រូបគេកន្លងមក ធ្លាប់មានទំនាស់ ជាមួយជនរងគ្រោះ តែមិនបានបង្កកាប់ ចាក់គ្នាគ្រាន់តែទុកក្នុង ចិត្តបន្តមកទៀតរូប គេបានជិ:ម៉ូតូដឹក បក្សពួកចំនួន២ នាក់ទៀត ១ឈ្មោះ លាង ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ២ឈ្មោះ ឆៃ ភេទប្រុស អាយុ ប្រហែល១៧ឆ្នាំ ពេលជិ:ម៉ូតូដល់ ចំណុចកើតហេតុ បក្សពួកគេម្នាក់ឈ្មោះ លាង ជាអ្នកកាន់ពូថៅ បានធ្វើសកម្មភាព ដេញកាប់ជនរងគ្រោះ បណ្ដាលឲ្យរង របួស៣កន្លែង ត្រង់ថ្កាមខាងឆ្វេង ធ្ងន់ធ្ងរ ប្រអប់ដៃខាងឆ្វេងហើយគេចខ្លួនបាត់កំលាំងអាវុធហត្ថបានបានឈ្មោះសៀវម៉េងនូចាន់ជនសង្ស័យកម្លាំង ជំនាញអាវុធហត្ថ ក្រុងបញ្ជូនមក បញ្ជាការដ្ឋាន អាវុធហត្ថខេត្ត ចាត់ការបន្ត។
ជនសង្ស័យត្រូវបាន កម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ចំណែកជន ដៃដល់ឈ្មោះ លាង និងបក្សពួកម្នាក់ ទៀតឈ្មោះ ឆៃ ដែលរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងធ្វើ ការស្រាវជ្រាវ ចាប់ខ្លួនបន្ត៕