(ក្រុងប៉ោយប៉ែត)៖ អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាលនៃ គណៈអភិបាល ក្រុងប៉ោយប៉ែតនិង លោកញឹមភឿង នាយករដ្ឋបាល ក្រុងប៉ោយប៉ែត លោកស្រិលអ៊ិន ចៅសង្កាត់ផ្សារ កណ្តាល ព្រមទាំងលោក សាំង ឃឿន មេភូមិអូរឫស្សី និង មន្ត្រីពាក់ព័ន្ធជា ច្រើននាក់ទៀត បានអញ្ជើញមក ចុះសួរ សុខទុក្ខនិងនាំយក សម្ភារៈមួយចំនួន ប្រគល់ជូនប្រជាពល រដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយ សារខ្យល់កន្ត្រាក់ កាលពីព្រឹកថ្ងៃទី ១៧ខែមេសាឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សម្ភារ អំណោយ ដែលអាជ្ញាធរ ក្រុងប៉ោយប៉ែត នាំយកទៅប្រគល់ ជូនរងគ្រោះមាន ដែលមានម្ចាស់ឈ្មោះ គឹម សុខវណ្ណា និងប្រពន្ធ យីន រស្មី ដែលមានសមាជិក៥នាក់ ក្នុងនោះមានកូន៣នាក់ ក្នុងបន្ទុក ដែលសម្ភារៈរួមមាន ដែកទីបជ្រុង សម្រាប់សាសង់ គ្រប់គ្រឿង ផ្ទះ១ខ្នង ឡើងវិញ ចំនួន៣៦ដើម ក្នុងនោះលោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត បានឧបត្ថម្ភទាំងស្រុង ថវិការចំណាយ សរុប ចំនួន៥០០ដុល្លា ។
ក្នុងនោះលោកសាំង ឃឿន មេភូមិអូរឬស្សី បានចូលរួមនាំយក គ្រឿងឧបភោគបរិភោគ ដែលបានមកពី សប្បុរសជន រួមមានអង្ករ ចំនួន៤០គីឡូក្រាម ទឹកត្រី៣ដបទឹកស៊ីអីវ ៤ដបផងដែរ។
នៅក្នុងឳកាស នោះផងដែរ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ក៏បានលើកឡើង នូវអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាថា “រដ្ឋាភិបាលក៏ដូចជា អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នៅទូរទាំងប្រទេស កម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណា ម្នាក់ចោលនោះទេ ទីណាមានទុក្ខលំបាក ទីនោះមាន មន្ត្រី អាជ្ញាធរ មូលដ្ឋាន គ្រប់ពេលវេលា ” ។
លោ កអភិបាល ក្រុងប៉ោយប៉ែត បានបន្ថែមទៀតថា ក្នុងនោះក៏មានវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឡាយ គឹមលី អនុប្រធាន ក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែតរួមទាំង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ដែលតែងតែយក ចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជា ពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានសំដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួប ប្រទះឡើយ ។
លោកអភិបាល ក៏បានបន្ថែមទៀតថា ថ្វីត្បិតតែ អំណោយមនុស្ស ធម៌រួមនិងសម្ភារជាដែក ដែលបាននាំយកមកប្រគល់ ជូនបងប្អូននាពេលនេះ មានចំនួន មិនគ្រប់ ក្នុងការសាងសង់ ផ្ទះឡើងវិញមែន ប៉ុន្តែសម្ភារៈ ទាំងនេះក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបាន មួយចំនួនធំផងដែរ ៕