ប្រជាពលរដ្ឋ៨២ គ្រួសាររងការខ្វះខាត និងអត់ការងារធ្វើ ទទួលបានគ្រឿង ឧបភោគបរិភោគ ពីអាជ្ញាធរក្រុងប៉ោយប៉ែត 

(ក្រុងប៉ោយប៉ែត)៖ កាលពីរសៀលថ្ងៃ ទី១៦ខែមេសាឆ្នាំ ២០២០នៅ សាលាសង្កាត់ ប៉ោយប៉ែត អាជ្ញាធរក្រុងប៉ោយប៉ែត រួមទាំងអាជ្ញាធរ សង្កាត់ប៉ោយប៉ែត បានរៀបចំគ្រឿង ឧបភោគបរិភោគ មួយចំនួន ដើម្បីចែកជូន ប្រជាពលរដ្ឋ ចំនួន៨២គ្រួសារ ដែលរងការខ្វះខាត និងអត់ការងារធ្វើ ដោយសារ ជំងឺឆ្លងកូវិដ១៩ (COVID-19)  ដែលបានផ្ទុះឡើងហើយ ត្រូវបានអាជ្ញាធរថៃ បិតទ្វារព្រំដែនដើម្បី ចូលរួមទប់ស្កាត់ ការរើករាលដាល ជំងឺឆ្លងនេះពីប្រទេស មួយទៅប្រទេសមួយ។

នៅក្នុងពិធីចែកគ្រឿង ឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ លោក ភោគ លន់ចៅ សង្កាត់ប៉ោយប៉ែត បានលើកឡើងនិងថ្លែ ងអំណរគុណដល់ រដ្ឋបាលសាលា ក្រុងប៉ោយប៉ែត រួមទាំងសប្បុរស ជនដែលបាន ចូលរួមចំណែក ជាមួយអាជ្ញាធរ សង្កាត់ប៉ោយប៉ែត ដើម្បីចែករំលែក ជាមួយបងប្អូន ប្រជាពលរដ្ឋ ក្រីក្រជួបការលំបាក នៅក្នុងមូលដ្ឋាន សង្កាត់ប៉ោយប៉ែត ។

នៅក្នុងឱកាសនោះផងដែរ លោកគាតហ៊ុល អភិបាលក្រុង ប៉ោយប៉ែត ក៏បានសំណេះសំណាលនិងបាន ផ្ដាំផ្ញើរនិងណែនាំ ដល់ប្រជាពលរដ្ឋ ប្រសិនបើមានបង ប្អូនមកពីប្រទេសថៃ រឺតំបន់ដែលផ្ទុះនៅជំងឺ កូវិដ១៩ត្រូវដាក់ ពួកគាត់ដាច់ ដោយឡែកយ៉ាង តិចំនួន១៤ថ្ងៃ ហើយធ្វើយ៉ាង ត្រូវមានអនាម័យ រក្សាសុខភាព ពិសេស លាងដៃនិង សាប៊ូរអោយ បានញឹកញាប់ ត្រូវពាក់ម៉ាស់ អោយបាន គ្រប់ពេលវេលាមុន និងចេញទៅណា មកណាតាម ការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បើការពារកុំ អោយមានការជំងឺ ឆ្លងកូវិដ១៩ (COVID-19) នេះឆ្លងមក យើងបាន។

លោកអភិបាល ក្រុងបានលើកឡើង បន្ថែមទៀតថាចំពោះ អំណោយខាង លើនេះ ទោះជាមាន តិចតួចក្ដី ប៉ុន្តែគឺជាការ ចែករំលែង នូវទឹកចិត្ត របស់ថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ប៉ោយប៉ែតក៏ ដូចជាសង្កាត់ប៉ោយប៉ែត ដើម្បីចូលរួមជាមួយ ប្រជាពលរដ្ឋ នៅក្នុងគ្រាលំបាក ដែលបច្ចុប្បន្ន នេះនៅក្នុងប្រទេស កម្ពុជាយើងនិង បណ្ដាលប្រទេសផ្សេងៗ ក្នុងកាលៈទេសៈដ៏លំបាក នៃការរាតត្បាតរបស់ វីរុសកូវីដ-១៩ (COVID-19) នេះ ធ្វើឱ្យបងប្អូន មិនអាចចេញ ទៅធ្វើការកស៊ី ទទួលទាន ដោយសេរី ទោះយ៉ាងណាក៏ដោយ អាជ្ញាធរយើង ក៏មិនប្រងើយ កន្តើយនោះទេ ក្នុងនាមយើងជា ប្រជាជនខ្មែរដូចគ្នា និងជាថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ផងនោះ។

សូមបញ្ជាក់ផងដែល បើយោងតាមការ អោយដឹងពីមន្ត្រីនៃ រដ្ឋបាលក្រុង ប៉ោយប៉ែតបាន បញ្ជាក់អោយ ដឹងថាមកទល់ បច្ចុប្បន្ននេះអាជ្ញាធរ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត បានចុះចែកអំណោយ ជូនប្រជាពលរដ្ឋដែល ជួបផលលំបាក រងការខ្វះខាត បានចំនួនជិត ៣០០គ្រួសារហើយ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *