(ខេត្តបន្ទាយមានជ័យ)៖ ផ្ទះរបស់លោក ម៉ាតាំង ឆាលម៉ាំងឌីយ៉ូ ១ខ្នងថ្មក្រោម ឈើលើត្រូវ បានភ្លើង ឆេះអស់ទាំង ស្រុងពេលដែល ម្ចាស់ទៅបំពេញ ភារកិច្ចនៅស្រុកម៉ាឡៃ ហេតុការណ៍នេះកើត ឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៨ខែមេសាឆ្នាំ ២០២០ នៅក្នុងមណ្ឌល កុមារមេគង្គ ស្ថិតក្នុងភូមិអូរំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ប៊ុន ផេង ស្នងការរង ទទួលការងារគ្រប់ អាវុធជាតិផ្ទុះនិងអគ្គីភ័យ បានឲ្យដឹងថាផ្ទះ ដែលរងការខូចខាត នោះមានទំហំ៩ ម៉ែត្រគុណ៦ម៉ែត្រ ថ្មក្រោមឈើលើម្ចាស់ មានឈ្មោះ ម៉ាតាំង ឆាលម៉ាំងឌីយ៉ូ ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិ ស្វីស សញ្ជាតិ ខ្មែរ ជាប្រធានមណ្ឌល កុមារមេគង្គ ។
លោកវរសេនីយ៍ទោ ប៊ុន ផេង បានបញ្ជាក់ឲ្យដឹងទៀត ថានៅពេលកើត ហេតុម្ចាស់ផ្ទះមិន នៅដោយរវល់ចុះ ទៅធ្វើការងារនៅ ស្រុកម៉ាឡៃ ចាក់សោផ្ទះ ទុកចោល លុះនៅវេលា ម៉ោងប្រហែល១ នោះគេ បានឃើញមាន អណ្តាតភ្លើងឆេះ ចេញពីលើផ្ទះតែ មួយភ្លេតសោះភ្លើង ឆេះយ៉ាងខ្លាំងមួយ សន្ទុះមានរថ យន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿងមាន រថយន្តរបស់អធិការដ្ឋាន នគរបាលក្រុង សិរីសោភ័ណ១គ្រឿង និងរថយន្តរបស់ ស្នងការដ្ឋាននគរ បាលខេត្តចំនួន២ គ្រឿងបានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន៤រថយន្ត ទើបគ្រប់គ្រង ស្ថានការបាន នៅវេលាម៉ោង ៣រសៀល ភ្លើងរលត់ទាំងស្រុង ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាចំពោះ ការខូចខាតផ្ទះខូច ខាតអស់៧០%ផ្នែក ឈើខាងលើឆេះ ទាំងស្រុង និងសម្ភារៈ ប្រើប្រាស់ផ្ទាល់ ឆេះទាំងអស់បើគិត ជាទឹកប្រាក់ប្រហែល ជាង៥០.០០០ដុល្លា។
ចំពោះមូល ហេតុដែលបង្ក ឲ្យឆេះនេះគឺបណ្តាល មកពីទុស្សេរខ្សែ ភ្លើងខណៈដែលម្ចាស់ ផ្ទះមិននៅ រវល់ ជាប់ការងារ ទៅស្រុកម៉ាឡៃ ៕